EPL: លទ្ធផល នឹងតារាងពិន្ទុសរុបសប្តាហ៍ទី ៧

ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ សប្តាហ៍ទី ៧ បញ្ចប់ទៅដោយភាពភ្ញាក់ផ្អើលជាច្រើន។

សម្រាប់ការប្រកួតនៅសប្តាហ៍ទី៧ នេះក្លឹប បិសាចក្រហម Manchseter United នឹងត្រូវបើកកីឡដ្ឋាន Old Trafford របស់ខ្លួនដើម្បីទទួលក្លឹប Stoke City នោះលទ្ធផលចុងក្រោយនៅក្នុងការប្រកួតនេះបញ្ចប់ទៅស្មើគ្នា ១-១ ខណៈក្លឹបកាំភ្លើងធំ Arsenal យកបាន ៣ ពិន្ទុពីក្លឹប Burnley ជាមួយនឹងគ្រាប់បាល់នៅក្នុងម៉ោងបន្ថែផងដែរ។

ចំណែកឯការប្រកួតធំប្រចាំសប្តាហ៍មួយគូរទៀតវិញរវាងក្លឹប Manchester City បានទទួលបរាជ័យជាលើកដំបូងនៅក្នុង Premier League នារដូវកាលនេះបន្ទាប់ពីបានចាញ់ក្រុម Tottenham Hotspur ក្នុងលទ្ធផល ២-០។

រីឯក្លឹបហង្សក្រម Liverpool ដែលត្រូវធ្វើការប្រកួតជាមួយក្លឹប Swansea នោះក្លឹប Liverpool បានយកឈ្នះក្នុងលទ្ធផល ២-១។ ដូចនេះគិតត្រឹមសប្តាហ៍ទី៧ នេះ ក្លឹប Manchester City ឈនៅកំពូលតារាងពិន្ទុសរុបដែលមាន ១៨ ពិន្ទុ ក្លឹប Tottenham Hotspur ឈនៅលេខ ២ មាន ១៧ ពិន្ទុ និង ក្លឹប Arsenal ឈនៅលេខ ៣ មាន ១៦ ពិន្ទុ។ ខាងក្រោមជាលទ្ធផល នឹងតារាងពិន្ទុសរុបសប្តាហ៍ទី ៧៕

week-7

14581404_1450399671651110_6873488633078789577_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ