ក្លឹបវាយសីក្រសួងមហាផ្ទៃ គ្រោងចេញទៅប្រកួតនៅវៀតណាមក្នុងថ្ងៃព្រហស្បតិ៍នេះ

ភ្នំពេញ៖ ខណៈដែលការប្រកួតវាយសី ពានរង្វាន់ខួបទី ៧១ នៃបដិវត្តន៍របស់លោកហូជីមិញ ក្នុងខួបប្រកាសឯករាជ្យនៅវៀតណាមភាគខាងជើង (ទីក្រុងហាណូយ) ឆ្នាំ ១៩៤៥ ដល់ឆ្នាំ ២០១៦ គ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី ៧ ខែតុលា ខាងមុខនេះ ម្ចាស់ផ្ទះបានធ្វើការអញ្ជើញក្លឹបវាយសីរបស់ក្រសួងមហាផ្ទៃចូលជាភ្ញៀវកេត្តិយសផង និង ធ្វើការប្រកួតជាលក្ខណៈមិត្តភាពផងដែរ។ ព្រឹត្តិការណ៍ប្រកួតនៅប្រទេសវៀតណាមនេះនឹងមានក្រុមមកពីបណ្តាខេត្តនានា និងរដ្ឋធានីមកចូលរួមប្រកួតលើទីលានប្រកួតចំនួន ១៩ ក្នុងទីតាំងសមាគមកីឡាវាយសីក្រុងកាន់ធ័រដែលមានវិសាលភាពធំទូលាយលក្ខណៈអន្តរជាតិ ខណៈដែលក្តីរំពឹងរបស់របស់ក្រុមកីឡាវាយសីក្រសួងមហាផ្ទៃអាចនឹងទទួលបានជយលាភីល្អជាមិនខាន។

badminton-older-found

ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃលោកជា ប៊ុនហេង បានឲ្យដឹងថា៖ “ក្លឹបវាយសីក្រសួងមហាផ្ទៃនឹងចេញទៅនាថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៦ មុនការប្រកួតចាប់ផ្ដើម ១ ថ្ងៃ ពោលគឺពីថ្ងៃទី ៧ ដល់ទី ៩ ខែតុលា ឆ្នាំ ២០១៦ ខាងមុខនេះ។ ហើយការអញ្ជើញឱ្យចូលរួមនេះ ដោយសារតែក្លឹបកីឡារបស់មហាផ្ទៃ និង សមាគមកីឡាក្រុងកាន់ធ័រ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកកីឡានេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។”

dsc_0479

លោកបន្តថា៖ “កីឡាករ និងប្រតិភូរបស់កីឡាវាយសីក្រសួងមហាផ្ទៃចេញលើកនេះ ទទួលបានការជួយឧបត្ថម្ភពីសម្តេចឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃស ខេង ទាំងលើសោហ៊ុយធ្វើដំណើរ ការហូបចុក ស្នាក់នៅ និងសិទ្ធិសុំការប្រកួត។ គួបញ្ជាក់ផងដែរថា៖ កីឡាវាយសីរបស់ក្រសួងមហាផ្ទៃ បានត្រៀមកីឡាករចំនួន ៦ គូ ពោលគឺនៅភ្នំពេញចំនួន ៥ គូ និងនៅខេត្តកំពតចំនួន ១ គូ ដែលសរុបទាំងអស់ចំនួន ១៦ នាក់ ក្នុងនោះកីឡាករមានចំនួន ១៤ នាក់ និងប្រតិភូចំនួន ២ នាក់៕”

p_img1_3096

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ