EPL: Manchester City ឬ Tottenham Hotspur បាន ៣ ពិន្ទុយប់នេះ?

ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ សប្តាហ៍នេះក្លឹប Tottenham Hotspur នឹងត្រូវបើកកីឡដ្ឋាន White Hart Lane របស់ខ្លួនដើម្បីគូរប្រកួតក្លឹប Manchester City នៅល្ងាចថ្ងៃអាទិត្យទី ២ តុលា ២០១៦ វេលាម៉ោង ២០:១៥ នាទីយប់នេះ។

29-09-2016

-ស្ថិតិ

ក្លឹប Tottenham Hotspur នឹងក្លឹប Manchester City ធ្លាប់ជួបគ្នាចំនួន ៣៨ ប្រកួតដែលក្នុងនោះក្លឹប Tottenham Hotspur ឈ្នះ ២២ ប្រកួត ក្លឹប Manchester City ឈ្នះ ១១ ប្រកួត នឹង ស្មើគ្នា ៥ ប្រកួត។

screen-shot-2016-09-30-at-4-05-45-pm

ចំណែកឯការជួបគ្នា ៥ ប្រកួតចុងក្រោយគឹក្លឹប Tottenham Hotspur ឈ្នះ ២ ប្រកួត ក្លឹប Manchester City ឈ្នះ ៣ ប្រកួត។

screen-shot-2016-09-30-at-4-05-54-pm

ចំណែក ៥ ប្រកួតចុងក្រោយរបស់ក្លឹបទាំងពីរមានដូចជា ក្លឹប Tottenham Hotspur ឈ្នះ ៤ និងស្មើ ១ ប្រកួត ខណៈក្លឹប Manchester City ឈ្នះគ្រប់ការប្រកួតតែម្តងក្នុងរដូវកាលនេះ។

screen-shot-2016-09-30-at-4-06-11-pm

ប្រសិនជាយើងមើលពីស្ថិតិរបស់ក្រុមទាំងពីរនៅក្នុងរដូវកាលនេះក្រោយការប្រកួត ៦ វិញ យើងឃើញថា ក្លឹប Tottenham Hotspur បច្ចុប្បន្នកំពុងតែលេខ ២ ដែលមាន ១៤ ពិន្ទុ ខណៈដែលក្លឹប Manchester City ឈនៅលេខ ១ មាន ១៨ ពិន្ទុ។ នេះជាការប្រកួតសំខាន់សម្រាប់ក្រុមទាំងពីរព្រោះក្រុមទាំងពីឬសុទ្ធតែជាក្រុមដែលប្រជែងដំណែងនារដូវកាលនេះផងដែរ។

screen-shot-2016-09-30-at-4-06-21-pm

-អ្នកចាត់ការទូទៅ

លោក Mauricio Pochettino អ្នកចាត់ការទូទៅក្លឹប Tottenham Hotspur បានប្រាប់ថា៖ “សម្រាប់ការប្រកួតនៅយប់នេះកីឡាករ Harry Kane អាចនឹងមិនមានវត្តមាននោះទេ តែក្រោយការពិនិត្យបានឃើញថាលទ្ធផលវិជ្ជមាន ដូចនេះកីឡាកររូបនេះនឹងអាចវល់ត្រលប់ចូលទីលានវិញក្នុងពេលឆាប់ៗខាងមុខ។”

 

mauricio-pochettino

លោក Pep Guardiola អ្នកចាត់ការទូទៅក្លឹប Manchester City បានប្រាប់ថា៖ “ខ្ញុំធ្លាប់ប៉ះជាមួយនឹង Pochettino ក្នុងនាមជាកីឡាករ ហើយនឹងក្នុងនាមជាគ្រូ។ ខ្ញុំគិតថា Pochettino គឺជាអ្នកចាត់ការទូទៅមួយរូបដ៏ល្អនៅលើពិភពលោក ខ្ញុំរីករាយនឹងមើលការប្រកួតរបស់ក្លឹប Tottenham។”

pep-guardiola

អត្ថបទ៖ រិទ្ធី

រូបភាព៖ Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ