Ligue 1: ក្លឹប PSG ទទួលភ្ញៀវ ក្លឹប Bordeaux នៅរាត្រីនេះ

ការប្រកួតពានរង្វាន់បាល់ទាត់លីកកំពូលនៃប្រទេស បារាំង ឬ French Ligue 1 រដូវកាល ២០១៦-២០១៧ បានត្រលប់មកជាថ្មីនៅក្នុងការប្រកួតសប្តាហ៍ទី ៨ ជាមួយនឹងគូរពិសេសប្រចាំសប្តាហ៍នេះ។

សម្រាប់ការប្រកួតធំប្រចាំសប្តាហ៍នេះគឺជាការប្រកួតក្លឹបជើងឯករដូវកាល ២០១៥-២០១៦ Paris Saint-Germain នឹងត្រូវបើកកីឡដ្ឋាន Parc des Princes របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវក្លឹប Bordeaux នៅវេលាម៉ោង ២២:០០ ថ្ងៃសៅរ៍ ទី ១ តុលានេះ។ ការប្រកួតនេះអាចនិយាយបានថាជាការប្រកួតសំខាន់របស់ក្លឹប Paris Saint-Germain ដោយមិនត្រឹមតែក្លឹបការពារដំណែងជើងឯកមួយនេះត្រូវការឈ្នះនោះទេគឺក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះការប្រកួតនេះដូជគ្នាខណៈបច្ចុប្បន្នក្រុមទាំងពីរមានពិន្ទុស្មើគ្នា ១៣ ពិន្ទុដោយឈនៅលេខ ៤ និងលេខ ៥។ ដូចនេះសម្រាប់ការប្រកួតនេះប្រសិនក្លឹបណាអាចយកបាន ៣ ពិន្ទុ នោះក្លឹបអាចមានសង្ឃឹមឡើងទៅឈនៅលេខ ២ ប្រសិនជាក្រុមលេខ ២ និងលេខ ៣ ធ្វេសប្រហែលក្នុងសប្តាហ៍នេះ។

02-20-2106

ការប្រកួតរវាងក្រុមទាំងពីរប្រសិនជាយើងមើលទៅលើស្ថិតិ គឹយើងអាចឃើញថាក្លឹប Paris Saint-Germain មានសង្ឃឹមឈ្នះច្រើនជាងក្លឹប Bordeaux ខណៈការជួបគ្នារវាងក្រុមទាំងពីរ ១០ ដងចុងក្រោយក្លឹប Paris Saint-Germain ឈ្នះ ៥ ប្រកួត ខណៈក្លឹប Bordeaux ឈ្នះតែ ២ ប្រកួត និងស្មើគ្នា ៣ ប្រកួត។ លោកអ្នកអាចមើលពីលទ្ធផល ១០ ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរបាននៅខាងក្រោម។

ទោះជាយ៉ាងណាអ្វីៗមិនទាន់ប្រាកដនោះទេ ដូច្នេះលោកអ្នកដេលស្នេហាវិស័យកីឡាបាល់ទាត់ជាពិសេសអ្នកគាំទ្រលីកកំពូលនៃប្រទេស បារាំង Ligue 1 នោះកុំភ្លេចតាមដានទស្សនាការប្រកួត។ ចាំមើលថាតើក្លឹប Paris Saint-Germain អាចយកឈ្នះក្នុងការប្រកួតនេះ ឬ ក្លឹប Bordeaux ជាអ្នកយកបាន ៣ ពិន្ទុក្នុងជំនួបរវាងក្រុមទាំងពីរបាននៅរាត្រីនេះ៕

screen-shot-2016-09-30-at-3-55-36-pm

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ