Europa League: លទ្ធផលការប្រកួតសប្តាហ៍ទី ២

ការប្រកួតពានរង្វាន់ Europa League សប្តាហ៍ទី ២ បានបញ្ចប់ទៅកាលពីយប់មិញនេះដោយក្នុងនោះក្លឹបបិសាចក្រហម Manchester United រកបានជ័យជម្នះលើដំបូងរបស់ខ្លួនក្នុងការប្រកួត UEFA Europa League បន្ទាប់ពីបានយកឈ្នះ ១-០ ទៅលើក្រុមភ្ញៀវ Zorya។ ចំណែកឯមួយគូរទៀតវិញក្លឹប Fenerbahce បានយកឈ្នះលើក្រុមភ្ញៀវ Feyenoord ក្នុងលទ្ធផល ១-០ ដូចគ្នាផងដែរ។

រីឯការប្រកួតដេលគួរឲ្យចាប់អារម្មណ៍នោះគឺការក្លឹប Mainz 05 បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Qabala ២-៣ ស្របពេលដែលក្លឹប Anderlecht បានត្រឹមស្មើគ្នា ១-១ ជាមួយនឹងក្លឹប Saint-Etienne។

ចំណែកឯការប្រកួតផ្សេងៗទៀតដូចជាក្លឹប Roma, Ajax, និងក្លឹប Villarreal សុទ្ធតែទទួលបានជ័យជម្នះក្នុងការប្រកួតកាលពីយប់មិញនេះ។ ខាងក្រោមនេះជាលទ្ធផលការប្រកួតកាលពីយប់មិញនេះទាំងស្រុង៕

cam1

cam2

cam3

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ