AFC Champions League: ក្លឹប Jeonbuk និង ក្លឹប Al Ain ឈ្នះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ 

ក្រោយការប្រកួតអស់រយៈពេលជាច្រើនខែ AFC បានរកឃើញក្រុមខ្លាំងចំនួន ៤ ដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Champions League ២០១៦ នេះ។ ក្រោយការប្រកួតពានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ បានបញ្ចប់កាលពីម្សិលមិញនេះយើងឃើញថាក្លឹប Jeonbuk Hyundai Motors និង ក្លឹប Al Ain សុទ្ធតែទទួលបានជ័យជម្នះលើគូប្រកួតរបស់ខ្លួន។

សម្រាប់ការប្រកួតគូរដំបូងគឺជាការជួបគ្នារវាងក្លឹបកូរ៉េខាងត្បូង ២ ពោលគឺក្លឹបជើងឯកលីកកំពូលនៃប្រទេស កូរ៉េខាងត្បូង Jeonbuk Hyundai Motors បានបើកទ្វាកីឡដ្ឋានរបស់ខ្លួនដើម្បីទទួលក្លឹប FC Seoul ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នេះ។ នៅក្នុងការប្រកួតនេះផងដែរយើងឃើញថាក្លឹប Jeonbuk Hyundai Motors មានប្រៀបជាងដោយធ្វើការគ្រប់គ្រងការប្រកួតស្ទើរទាំងមូលពោលគឹក្រុមម្ចាស់ផ្ទះធ្វើការនាំមុខ ៣-០ ក្នុងតង់ទី១ ដោយកីឡាករ Leonardo នៅនាទីទី ២២ បាល់ពិន័យ ១១ ម៉ែត្រ និងនៅនាទីទី ៤០ ខណៈកីឡាករ Lopes រកបានមួយគ្រាប់នៅនាទីទី ២៦។

ចូលដល់តង់ទី ២ ក្លឹប FC Seoul  រកបានមួយគ្រាប់ដោយកីឡាករ⁣⁣⁣ Ju Se Jong នៅនាទីទី ៤៦ តែលុះការប្រកួតឈានដល់នាទីទី ៨៤ កីឡាករ Kim Shin Wook រកបានមួយទៀតជួយឲ្យក្លឹប Jeonbuk Hyundai Motors នាំមុខក្នុងជើងទី ១ ក្នុងលទ្ធផល ៤-១។ លោកអ្នកអាចទស្សនាវីដេអូ Highlight បាននៅខាងក្រោម។

14433062_1109555162447707_3561619962520582976_n

ចំណែកការប្រកួតមួយគូរទៀតគឹជាការប្រកួតរវាងក្លឹប Al Ain  ទទួលក្លឹប⁣⁣ El Jaish ដោយលទ្ធផលចុងក្រោយក្រុមម្ចាស់ផ្ទះបានយកឈ្នះលើក្រុមភ្ញៀវ ៣-១។ នៅក្នុងការប្រកួតនេះផងដែរក៏មិនខុសគ្នាពីការប្រកួតមុនប៉ុន្មានដែរដែលក្រុមម្ចាស់ផ្ទះមានប្រៀបជាងដោយរកបានគ្រាប់បាល់នាំមុខមុន ២ គ្រាប់ដោយកីឡាករ Douglas នៅនាទីទី ១៦ និង មួយគ្រាប់ទៀតរកបានដោយកីឡាករ Omar Abdulrahman នៅនាទីទី ២១។

ចូលដល់តង់ទី ២ ក្លឹប El Jaish  រកបានមួយគ្រាប់វិញដោយបាល់ពិន័យ⁣ ១១ ម៉ែត្រធ្វើបានសម្រេចដោយកីឡាករ Rashidov នៅនាទីទី ៥២ តែទោះជាយ៉ាងណាក្រុមភ្ញៀវនៅតែមិនអាចរកបានគ្រាប់បាល់តាមស្មើបានសម្រេច បែរក្រុមម្ចាស់ផ្ទះរកបានមួយគ្រាប់ទៀតនៅនាទីទី ៩០+១ ដោយកីឡាករ Caio ជួយឲ្យក្លឹប Al Ain នាំមុខក្នុងជើងទី១ ៣-១។ លោកអ្នកអាចទស្សនាវីដេអូ Highlight បាននៅខាងក្រោម។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៨ និង ១៩ តុលា ២០១៦ ខាងមុខ។

14492547_1108957679174122_4026212036399768371_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ AFC Champions League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ