Ligue 1: កាលវិភាគប្រកួតសប្តាហ៍ទី ៨

ការប្រកួតពានរង្វាន់បាល់ទាត់លីកកំពូលនៃប្រទេស បារាំង ឬ French Ligue 1 រដូវកាល ២០១៦-២០១៧ បានត្រលប់មកជាថ្មីនៅក្នុងការប្រកួតសប្តាហ៍ទី ៨ ជាមួយនឹងការប្រកួតរបស់ក្លឹប Rennes នឹងត្រូវជួបប្រកួតជាមួយក្លឹប Guingamp ក្នុងការប្រកួតបើកឆាកសប្តាហ៍នេះដែលធ្វើឡើងនៅម៉ោង ១:៤៥ នាទីរំលងអធ្រាត្រនេះ។

ការប្រកួតបន្ទាប់គឺជាការប្រកួតរវាងក្លឹបជើងឯករដូវកាលមុន PSG នឹងត្រូវបើកកីឡដ្ឋាន Parc des Princes របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវ Bordeaux ដែលជាការប្រកួតធំប្រចាំសប្តាហ៍នេះនៅវេលាម៉ោង ២២:០០ យប់ស្អែក។ ការប្រកួតនេះគឺសំខាន់ចំពោះក្លឹបទាំងពីរខណៈបច្ចុប្បន្នក្រុមទាំងពីរមានពិន្ទុស្មើគ្នា ១៣ ពិន្ទុដោយឈនៅលេខ ៤ និងលេខ ៥។ ដូចនេះសម្រាប់ការប្រកួតនេះប្រសិនក្លឹបណាអាចយកបាន ៣ ពិន្ទុ នោះក្លឹបអាចមានសង្ឃឹមឡើងទៅឈនៅលេខ ២ ប្រសិនជាក្រុមលេខ ២ និងលេខ ៣ ធ្វេសប្រហែលក្នុងសប្តាហ៍នេះ។

ចំណែកឯក្លឹប Lille នឹងត្រូវទទួលក្លឹប Nancy ខណៈក្លឹប⁣ Caen នឹងត្រូវទទួលក្រុមភ្ញៀវក្លឹប Toulouse ស្របពេលដែលការប្រកួតដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនៅក្នុងសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប Nice ជួបប្រកួតជាមួយក្លឹប Lorient។

រីឯការប្រកួតរវាងក្លឹប Lyon នឹងត្រូវទទួលក្លឹប Saint-Etienne នៅវេលាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រថ្ងៃទី ៣ តុលា ២០១៦។ ខាងក្រោមជាកាលវិភាគប្រកួតទាំងមូលសម្រាប់សប្តាហ៍ទី ៨៕

week-8

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ