Bundesliga: កាលវិភាគប្រកួតសប្តាហ៍ទី ៦

សម្រាប់សប្តាហ៍ទី ៦ នេះការប្រកួតបាល់ទាត់ Bundesliga រដូវកាល ២០១៦-២០១៧ បានចាប់ផ្តើមកាលពីវេលាម៉ោង ១:៣០ រំលងអធ្រាត្រដោយក្លឹប RB Leipzig នឹងត្រូវជួបប្រកួតជាមួយក្លឹប Augsburg ក្នុងការប្រកួតបើកឆាកនាសប្តាហ៍នេះ។

បន្ទាប់ពីបានប្រកួតចាញ់ក្លឹប Atl.Madrid ដែលមកពីប្រទេស អេស្ប៉ាញ ក្នុងការប្រកួត UEFA Champions League កាលពីពាក់កណ្តាលសប្តាហ៍កន្លងមកក្លឹប Bayern Munich នឹងព្យាបាលរក្សាកំណត់ត្រាឈ្នះ ១០០% របស់ខ្លួនក្នុងការប្រកួត Bundesliga នារដូវកាលនេះបន្ទាប់ពីបានឈ្នះការប្រកួត ៥ ប្រកួតកន្លងមក។ ក្លឹប Bayern Munich ក្រោមការដឹកនាំថ្មីរបស់លោក Carlo Ancelotti នឹងត្រូវប្រកួតជាមួយក្លឹប Koln វេលាម៉ោង ២០:៣០ យប់ថ្ងៃសៅរ៍នេះ។

ចំណែកឯក្លឹប Leverkusen នឹងត្រូបបើកកីឡដ្ឋានរបស់ខ្លួនក្នុងសប្តាហ៍នេះដើម្បីទទួលក្រុមភ្ញៀវ Dortmun ដែលជាការប្រកួតធំប្រចាំសប្តាហ៍នេះ។ រីឯក្លឹប Monchengladbach វិញនឹងត្រូវប្រកួតជាមួយក្លឹប Schalke 04 ក្នុងសប្តាហ៍នេះស្របពេលដែលក្លឹប Wolfsburg នឹងត្រូវជួបជាមួយក្លឹប Mainz ក្នុងសប្តាហ៍នេះផងដែរ។ រីឯក្លឹប Darmstadt នឹងត្រូវប្រកួតជាមួយក្លឹប Werder Bremen ក្នុងសប្តាហ៍នេះផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតសប្តាហ៍ទី ៦៕

week-6

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ