Serie A: កាលវិភាគប្រកួតសប្តាហ៍ទី ៧

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អ៊ីតាលី បានត្រលប់មកនៅសប្តាហ៍នេះដែលជាការប្រកួតសប្តាហ៍ទី ៧។ សម្រាប់ការប្រកួតសប្តាហ៍នេះក្លឹបការពារដំណែងជើងឯក Juventus នឹងត្រូវប្រកួតជាមួយក្លឹប Empoli នៅថ្ងៃទី ២ តុលា ២០១៦ វេលាម៉ោង ១៧:៣០។ ការប្រកួតនេះសំខាន់ចំពោះក្លឹប Juventus ដោយក្លឹបត្រូវការ ៣ ពិន្ទុនៅសប្តាហ៍នេះដើម្បីបន្តនាំមុខនៅកំពូលតារាង Seria A នារដូវកាលនេះ។

ការប្រកួតដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងការសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប AC Milan ជាមួយក្លឹប Sassuolo និងការប្រកួតរវាងក្លឹប Napoli ជាមួយក្លឹប Atalanta។

ចំណែកេការប្រកួតធំប្រចាំសប្តាហ៍នេះវិញគឹជាការប្រកួតរវាងក្លឹប Roma ជាមួយនឹងក្លឹប Inter Milan នៅវេលាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រ ថ្ងៃទី ៣ តុលា ២០១៦។ ការប្រកួតនេះគឺសំខាន់ចំពោះក្លឹបទាំងពីរព្រោះបច្ចុប្បន្នក្រុមទាំងពីរកំពុងឈនៅលេខ ៣ និង លេខ ៤។ ដូចនេះការប្រកួតប្រាកដជាតឹងតែនបំផុតព្រោះប្រសិនជាក្រុមណាទទួលបាន ៣ ពិន្ទុពីការប្រកួតនេះមានន័យថាក្លឹបនោះនឹងឡើងឈនៅលេខ ៣ ក្នុងតារាងពិន្ទុសរុបដើម្បីរក្សាគន្លាតពីក្លឹបកំពូលតារាងក្នុងការប្រជែងដំណែងជើងឯកនារដូវកាលនេះផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតក្នុងសប្តាហ៍ទី ៧៕

week-7-2

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ