UEFA Champions League: លទ្ធផលនៃការប្រកួតពូល A ដល់ពូល D

ការប្រកួតពារនង្វាន់ UEFA Champions League រដូវកាល ២០១៦-២០១៧ សប្តាហ៍ទី ២ ពូល A, B, C និងពូល D បានបញ្ចប់កាលពីយប់មិញនេះ។

សម្រាប់ការប្រកួតនៅយប់មិញនេះ ក្លឹបជើងឯកនៃលីកកំពូលប្រទេសបារាំង PSG បានយកឈ្នះលើក្លឹប Ludogorets Razgrad ក្នុងលទ្ធផល⁣⁣⁣ ៣-១ ខណៈក្លឹប Arsenal រកបានជ័យជម្នះដំបូងរបស់ខ្លួនក្នុងការប្រកួត UEFA Champions League រដូវកាលនេះ។

ចំណែកឯក្លឹប Barcelona វិញបន្តការយកឈ្នះរបស់ខ្លួនក្រោយឈ្នះលើក្លឹប Monchengladbach ក្នុងលទ្ធផល ២-១ ស្របពេលដែលក្លឹប Manchester City បានត្រឹមស្មើគ្នាជាមួយក្លឹប Celtic ក្នុងលទ្ធផល ៣-៣។

រីឯក្លឹបជើងឯកនៅ Bundesliga ក្លឹប Bayern Munich បានទទួលបរាជ័យលើកដំបូងរបស់ខ្លួនក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់លោក Carlo Ancelotti បន្ទាប់ពីបានចាញ់ក្លឹប Atl. Madrid ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតកាលពីយប់មិញនេះ។ ខាងក្រោមជាលទ្ធផលនៃការប្រកួតពូល A ដល់ពូល D៕

29-09-2016

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ