ដំណឹងល្អ! អ្នកគាំទ្រច្បាស់ជាត្រជាក់ភ្នែក សម្រាប់ការទស្សនាគោព្រៃកម្ពុជាប្រកួតខែក្រោយ!

ភ្នំពេញ៖ យោងតាមការជូនដំណឹងនៅលើប្រព័ន្ធទំនាក់ទំនងសង្គមរបស់ស្ថានីយ៍ទូរទស្សន៍ BTV-News បានឲ្យដឹងថា សម្រាប់ការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិកម្ពុជា នាខែតុលាខាងមុខ ខ្លួននឹងសាកល្បងប្រើឡែនកាមេរ៉ាទំនើបជាច្រើន ដើម្បីផ្ដិតយករូបពីការប្រកួតជូនអ្នកគាំទ្រដែលមិនបានទស្សនាផ្ទាល់បានត្រជាក់ភ្នែកជាមួយនឹងការទស្សនាតាមកញ្ចក់ទូរទស្សន៍ ។

14359238_1796462880591212_2426517305814262638_n

ប្រភពព័ត៌មាននេះបានបញ្ជាក់ថា «បន្ទាប់ពីទទួលបានសិទ្ធិជាអ្នកផ្សាយផ្ទាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា នៅក្នុងទឹកដីជាផ្លូវការនៅក្នុងខែតុលានេះ ស្ថានីយ៍ទូរទស្សន៍ BTV បានទទួល និងកំពុងធ្វើតេស្តឡែនថ្មីមួយពី Fujifilm ។ BTV នឹងសាកល្បងប្រើប្រាស់ឧបករណ៍ថ្មីនេះក្នុងការផ្សាយផ្ទាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងទឹកដីជាផ្លូវការនៅខែក្រោយនេះ» ។

14485154_1658966937728522_2517677473836935983_n

នេះគឺជាដំណឹងមួយដ៏ល្អសម្រាប់អ្នកគាំទ្រ ដែលកំពុងឈប់សម្រាក និងទៅលេងស្រុកកំណើនខ្លួនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ ពាក់ព័ន្ធនឹងការប្រកួតផ្លូវការរបស់ក្រុមគោព្រៃកម្ពុជាខែក្រោយនេះវិញ រួមមានការប្រកួតមិត្តភាពជាមួយហុងកុង នៅថ្ងៃទី០៦ ខែតុលា, ប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិស្រីលង្កា នៅថ្ងៃទី០៩ ខែតុលា និងការធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ចាប់ពីថ្ងៃទី១៥-២១ ខែតុលា ឆ្នាំ២០១៦នេះផងដែរ ៕

14494607_1796462973924536_1590239962062853208_n

14520505_1796463043924529_3289465711557923124_n

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ