FFC៖ សំបុត្រទស្សនាកម្ពុជា ប៉ះហុងកុង ផ្អាកលក់ ៤ថ្ងៃ ស្របពេលសំបុត្រប្រភេទ១ នៅសល់តែ ១​.០០០សន្លឹកប៉ុណ្ណោះ

ភ្នំពេញ៖ ការលក់សំបុត្រទស្សនាការប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិជើងទី២រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមហុងកុង នៅថ្ងៃទី០៦ ខែតុលាខាងមុខ ត្រូវបានផ្អាកលក់រយៈពេល ៤ថ្ងៃក្នុងការអបអរឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលាខាងមុខនេះ ហើយដាក់លក់ធម្មតាវិញ នៅដើមសប្ដាហ៍ក្រោយ ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាព្រឹកនេះ ។

14446218_1796683623902471_6857038412885612279_n

ទន្ទឹមជាមួយគ្នានេះដែរ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបញ្ជាក់ឲ្យដឹងដែរថា សំបុត្រប្រភេទ១ ដែលមានតម្លៃ ១០.០០០រៀល នៅសល់តែ ១.០០០សន្លឹកប៉ុណ្ណោះ តែសំបុត្រប្រភេទ២ តម្លៃ ៥.០០០រៀល សហព័ន្ធមិនបានបញ្ជាក់ពីចំនួនលក់ និងនៅសល់នោះទេ ។ ដូច្នេះអ្នកគាំទ្ររួសរាន់ទិញបាន ដើម្បីត្រៀមចូលរួមគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់កីឡាករជម្រើសជាតិកម្ពុជាឲ្យបានច្រើនកុះករនាសប្ដាហ៍ក្រោយនេះ ។

14390809_1794331830804317_5781009697012216072_n

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វាទទួលក្រុមហុងកុង នៅថ្ងៃទី៦ ខែតុលា វេលាម៉ោង ៦៖៣០នាទីល្ងាច នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ។ ការប្រកួតនេះ គឺជាជំនួបមិត្តភាពអន្ដរជាតិដ៏សំខាន់របស់ក្រុមគោព្រៃកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ពីថ្ងៃទី១៥-២១ ខែតុលាខាងមុខនេះ ៕

pheng_with_hong_kong

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ