តេក្វាន់ដូ W.T.F បង្ហាញពីវិញ្ញាសាដែលត្រូវប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១

ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូស្ទីល W.T.F (World Taekwondo Federation) ដែលជាស្ទីលរបស់សាធារណរដ្ឋកូរ៉េខាងត្បូងនោះបានបង្ហាញពីវិញ្ញាសាសម្រាប់ដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ ហើយ ។ លោកគង់ សក្ខិដា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូបានឲ្យដឹងថា តេក្វាន់ដូមានវិញ្ញាសាធំៗចំនួន ២ គឺវិញ្ញាសាមេគុន(សម្តែង) និង វិញ្ញាសាប្រយុទ្ធ ។

photo_2016-06-20_07-05-15-800x600

លោកបានបញ្ជាក់ថា វិញ្ញាសាមេគុនសម្រាប់ប្រភេទអាយុពី១៤ ដល់ ៣២ឆ្នាំមាន ៥វិញ្ញាសាទៀតគឺការសម្តែងឯកត្តជនបុរស-ឯកត្តជននារី-សម្តែងជាគូ-សម្តែងជាក្រុមបុរសដែលមានគ្នា ៣ នាក់ និង វិញ្ញាសាសម្តែងជាក្រុមនារីដែលមានគ្នា ៣នាក់ ។ ចំពោះវិញ្ញាសាប្រយុទ្ធបុរសមាន ៩ប្រភេទទម្ងន់គឺទម្ងន់ក្រោម ៤៥គីឡូក្រាម-ទម្ងន់ពី ៤៥ដល់ ៤៩គីឡូក្រាម-ទម្ងន់ពី ៤៩ដល់ ៥៤គីឡូក្រាម-ទម្ងន់ពី ៥៤គីឡូក្រាម ៥៨គីឡូក្រាម-ទម្ងន់ពី ៥៨ដល់ ៦៣គីឡូក្រាម-ទម្ងន់ពី ៦៣គីឡូក្រាមដល់ ៦៨គីឡូក្រាម-ទម្ងន់ពី ៦៨គីឡូក្រាមដល់ ៧៤គីឡូក្រាម-ទម្ងន់ពី ៧៤ដល់ ៨០គីឡូក្រាម-ទម្ងន់ពី ៨០គីឡូក្រាមដល់ ៨៧គីឡូក្រាម ។

photo_2016-06-20_07-05-23-800x600

សម្រាប់នារីមាន៨ប្រភេទទម្ងន់គឺក្រោម ៤២គីឡូក្រាម-ទម្ងន់ពី ៥២ដល់ ៤៦គីឡូក្រាម-ទម្ងន់ពី ៤៦គីឡូក្រាមដល់ ៤៩គីឡូក្រាម-ទម្ងន់ពី ៤៩គីឡូក្រាមដល់ ៥៣គីឡូក្រាម-ទម្ងន់ពី ៥៣គីឡូក្រាមដល់ ៥៧គីឡូក្រាម-ទម្ងន់ពី ៥៧គីឡូក្រាមដល់ ៦២គីឡូក្រាម-ទម្ងន់ពី ៦២គីឡូក្រាមដល់ ៦៧គីឡូក្រាម និងទម្ងន់ពី ៦៧គីឡូក្រាមដល់ ៧៣គីឡូក្រាម ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ