UEFA Champions League: លទ្ធផលនៃការប្រកួតពូល E ដល់ពូល H

ការប្រកួតសប្តាហ៍ទី ២ ពានរង្វាន់ UEFA Champions League ពូល E ដល់ពូល H ដែលធ្វើឡើងនៅយប់មិញនេះដែលមានមានចំនួន ៨ គូរមកពី ៤ ពូលផងដែរ ដែលចាប់ពីពូល E ដល់ពូល H។

នៅក្នុងការប្រកួតកាលពីយប់មិញនេះ ក្លឹបការពារដំណែងជើងឯក Real Madrid បានត្រឹមស្មើគ្នាជាមួយក្លឹប Dortmun ដោយលទ្ធផល ២-២ ក្នុងការប្រកួតដ៏តឹងតែងបំផុតខណៈគ្រាប់បាល់ទាំងពីរគ្រាប់របស់ក្លឹប Real Madrid គឹរកបាននៅនាទីទី ១៧ ដោយកីឡាករ Ronaldo នឹងមួយគ្រាប់ទៀតរកបាននៅនាទីទី ៦៨ រកបានដោយកីឡាករ Varane។ រីឯគ្រាប់បាល់របស់ក្លឹប Dortmun រកបានដោយកីឡាករ Aubameyang នៅនាទីទី ៤៣ និងកីឡាករ Schürrle រកបាននៅនាទីទី ៨៧។ 

រីឯការប្រកួតផ្សេងទៀតក្លឹប Tottenham បានយកឈ្នះលើក្លឹប CSKA Moscow ក្នុងលទ្ធផល ២-១។ ស្របពេលដែលក្លឹប Leicester រកបានជ័យជម្នះក្នុងការប្រកួត UEFA Champions League ក្នុងដីរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះលើក្លឹប Porto ក្នុងលទ្ធផល ១-០។ ខាងក្រោមជាលទ្ធផលនៃការប្រកួតពូល E ដល់ពូល H កាលពីយប់មិញនេះ៕

28-09-2016

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ