ភ្នំពេញក្រោននឹងបើកទ្វារស្វាគមន៍ក្លឹបបាល់ទាត់ស្វាយរៀង

“មិត្តភាព សាមគ្គីភាព និងភាតរភាព” គឺជាធាតុផ្សំដ៏សំខាន់ក្នុងវិស័យកីឡា! នាវេលាល្ងាចនេះកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបើកទ្វារស្វាគមន៍ក្លឹបបាល់ទាត់ស្វាយរៀងសម្រាប់ការប្រកួតជើងទីពីរនៃព្រឹត្តិការណ៍មិត្តហ្វូនខេមបូ ឌានលីកឆ្នាំ២០១៥។ប្រិយមិត្តក៏ដូចជាអ្នកគាំទ្រក្លឹបទាំងពីររួមទាំងអ្នកគាំទ្រកីឡាបាល់ទាត់នៅកម្ពុជាប្រាថ្នាចង់ឃើញការប្រកួតនេះប្រព្រឹត្តទៅដោយរលូនប្រកបដោយតម្លាភាព ក្រោមស្មារតីសាមគ្គី និងការយោគយល់អធ្យាស្រ័យក្នុងនាមជាកីឡាករ ខណៈដែលអ្នកគាំទ្រក៏ត្រូវបង្ហាញនូវទឹកចិត្តដែលប្រកបដោយសីលធម៌និងឧត្តមគតិព្រមទាំងការទទួល ខុសត្រូវក្នុងនាមជា ” កីឡាករទី១២” ដែលជាប្រភពនៃកម្លាំងចិត្ត និងការឆ្ពោះទៅរកភាពរីកចម្រើននៃវិស័យកីឡារបស់ជាតិខ្មែរយើង!

11825812_719041548223160_7113550514528693200_n

អត្ថបទ៖ មករា

រូបភាព៖ PPCFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ