Asian Beach Games: ជយោ កីឡាករ សុខ ចាន់មាន ដណ្តើមបានមេដាយមាសដំបូងបង្អស់ជូនជាតិមាតុភូមិហើយ!

ដាណាង៖ នៅទីបំផុត កីឡាករ សុខ ចាន់មាន បានបង្កើតនូវប្រវត្តិសាស្ត្រថ្មីសន្លាងមួយសម្រាប់ប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់អាសុី បន្ទាប់ពីបានឈ្នះមេដាយមាសលើវិញ្ញាសាវាយឯកត្តជនបុរសមុននេះបន្តិចក្រោយពីបានផ្តួលម្ចាស់ផ្ទះវៀតណាមក្នុងលទ្ធផល ៣២ ទល់នឹង ១០ រួចមក ដែលនេះគឺជាមេដាយដំបូងបង្អស់សម្រាប់កម្ពុជានៅក្នុងព្រឹត្តិការណ៍នេះ ដោយក្នុងការចូលរួមកន្លងមកកម្ពុជាធ្លាប់ទទួលបានតែមេដាយសំរឹទ្ធមួយគ្រឿងគត់កាលពីឆ្នាំ២០១៥ កន្លងទៅលើប្រភេទកីឡាចំបាប់។ ដូច្នេះ នេះមិនមែនត្រឹមតែជាសមិទ្ធផលដ៏ល្អប្រសើរមួយសម្រាប់វិស័យកីឡាប៉េតង់នោះទេ ប៉ុន្តែវាជាមោទកភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលផងដែរ។

14446067_1101981893222504_1991509224286010146_n

ម្ចាស់មេដាយមាសរូបនេះបានថ្លែងដោយក្តីរីករាយថា៖ «សូមផ្ញើរមេដាយមាសនេះជូនដល់ប្រជាជនកម្ពុជាទាំងអស់! នេះជាជោគជ័យរបស់យើងទាំងអស់គ្នា!»។ ជារួមគិតមកត្រឹមពេលនេះ កម្ពុជាទទួលបានមេដាយ ៤ គ្រឿងហើយ ពោលគឺមេដាយសំរឹទ្ធ ២ ប្រាក់ ១ និងមាស១ ផងដែរ ខណៈដែលការប្រកួតកំពុងតែប្រព្រឹត្តទៅជាបន្តទៀត ហើយនៅសល់ប្រភេទកីឡា ៣ ទៀតនឹងត្រូវប្រកួតចាប់ពីថ្ងៃស្អែកតទៅគឺល្បុកត្តោ ចំបាប់ និង វ៉ូវីណាម៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ