Asian Beach Games: គួរឱ្យសោកស្តាយ…កីឡាការិនីប៉េតង់ កែ ឡេង បានត្រឹមមេដាយប្រាក់ក្រោយចាញ់ ចិន មុននេះ!

ដាណាង៖ កីឡាការិនីប៉េតង់កម្ពុជា កែ ឡេង បានទទួលមេដាយប្រាក់នៅក្នុងការប្រកួតលើវិញ្ញាសាវាយឯកកត្តជននារី បន្ទាប់ពីបានទទួលបរាជ័យដ៏គួរឱ្យសោកស្តាយក្នុងជំនួបជាមួយកីឡាការិនីចិន នៅមុននេះបន្តិចក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់អាសុីលើកទី៥ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងដាណាង ប្រទេសវៀតណាម។

14468254_910906609013556_2922133820909929627_o

នេះគឺជាមេដាយទី៣ សម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីទទួលបានមេដាយសំរឹទ្ធ ២ ក្នុងការប្រកួតប៉េតង់លើវិញ្ញាសាវាយជាគូកាលពីម្សិលមិញ យ៉ាងណាក៏ដោយ នៅពេលបន្តិចទៀតនេះ កីឡាករកម្ពុជា សុខ ចាន់មាន នឹងត្រូវប្រកួតដណ្តើមមេដាយមាសជាមួយម្ចាស់ផ្ទះវៀតណាម លើវិញ្ញាសាវាយឯកត្តជនបុរស បន្ទាប់ពីបានផ្តួលថៃកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញានេះរួចមក៕

14409480_1101943209893039_4866433279403249072_o

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ