La Liga: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ៦

សម្រាប់ការប្រកួតសប្តាហ៍ទី ៦ នេះក្លឹប Real Madrid ទទួលបានលទ្ធផលស្មើគ្នា ២ ប្រកួតជាប់គ្នាក្រោយធ្វើការប្រកួតស្មើគ្នាជាមួយក្លឹប La Palmas ក្នុងលទ្ធផល ២-២។ ជាមួយនឹងការស្មើគ្នានេះផងដែរក្លឹប Real Madrid នៅតែអាចរក្សាដំណែងកំពូលតារាងដដែរដែលមាន ១៤ ពិន្ទុក្រោយការប្រកួត ៦ ប្រកួតខណៈក្លឹប Barcelona នៅលេខ ២ មាន ១៣ ពិន្ទុ។

ចំណែកឯក្លឹប Barcelona សប្តាហ៍ទី ៦ នេះ ក្លឹប Barcelona បានយកឈ្នះលើក្លឹប Sporting Gijon យ៉ាងលើសលុបរហូតដល់ទៅ ៥-០ ខណៈក្លឹប Atl.Madrid ក៏ឈ្នះលើក្លឹប Deportivo ក្នុងលទ្ធផល ១-០។

រីឯក្លឹប Valencia  វិញរកបានជ័យជម្នះទី ២ របស់ខ្លួននារដូវកាលនេះបន្ទាប់ពីបានយកឈ្នះលើក្លឹប⁣ Leganes ក្នុងលទ្ធផល ២-១ ស្រពេលដែលក្លឹប Villarreal ឈ្នះក្លឹប Osasuna ៣-១ ផងដែរ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៦៕

week-6-3

14479726_1122625351107356_1388505657658144143_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ La Liga

មតិយោបល់

Sponsor

អត្ថបទថ្មីៗ