Asian Beach Games: ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជាអស់ឱកាសឡើងវគ្គបន្តក្រោយចាញ់ជាបន្តបន្ទាប់

ដាណាង៖ នៅខណៈពេលនេះ ក្រុមបាល់ទះឆ្នេរខ្សាច់របស់កម្ពុជា បានបាត់បង់ឱកាសដើម្បីឡើងទៅប្រកួតនៅវគ្គបន្តទៀតហើយ បន្ទាប់ពីបានទទួលរងបរាជ័យ ៣លើកនៅក្នុងវគ្គជម្រុះពូលរួចមក។

%e1%9e%ae

នៅក្នុងការប្រកួតនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ឃើញថា ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជា ដែលទើបតែបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាសុី (Asian Beach Games) ជាលើកដំបូងនោះ បានចាញ់ក្រុមមកពីប្រទេសថៃ ចិន និងអាហ្វហ្គានីស្ថាន នៅក្នុងវគ្គជម្រុះពូលជាហេតុនាំឱ្យក្រុមតំណាងកម្ពុជា មិនអាចបន្តទៅប្រកួតនៅវគ្គក្រោយទៀតបានឡើយ។

14390854_1101139679973392_6814644448089479276_n

យ៉ាងណាក៏ដោយ កម្ពុជានៅសល់ប្រភេទកីឡាចំនួន ៤ ផ្សេងទៀតដែលនឹងត្រូវប្រកួតជាបន្តបន្ទាប់ដូចជាវ៉ូវីណាម ចំបាប់ និង ល្បុក្កតោ ខណៈដែលប៉េតង់កំពុងតែប្រកួតលើវិញ្ញាសាឯកត្តជននៅថ្ងៃនេះ និងដណ្តើមបានមេដាយសំរឹទ្ធ ២ គ្រឿងហើយកាលពីម្សិលមិញលើវិញ្ញាសាវាយជាគូ៕

14469581_1101139543306739_7983444186868480985_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ