EPL: លទ្ធផល នឹងតារាងពិន្ទុសរុបសប្តាហ៍ទី ៦ 

ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ សប្តាហ៍ទី ៦ បញ្ចប់ទៅដោយភាពភ្ញាក់ផ្អើលជាច្រើន។

សម្រាប់ការប្រកួតនៅសប្តាហ៍ទី៦ នេះ ក្លឹបបិសាចក្រហម Manchester United បានបាក់ជើងឯក Premier League ក្លឹប Leicester City ខណៈក្លឹបកាំភ្លើងធំ Arsenal យកបាន ៣ ពិន្ទុពីក្លឹបតោខៀវ Chelsea ក្នុងការប្រកួតយប់មិញនេះ។

នៅក្នុងការប្រកួរវាងក្លឹប Manchester United ជាមួយនឹងក្លឹបជើងឯកអង់គ្លេស Leicester City នោះក្រុមម្ចាស់ផ្ទះបិសាចក្រហមបានបំបាក់ក្រុមជើងឯកយ៉ាងចាស់ដៃដោយបានយកឈ្នះក្នុងលទ្ធផល ៤-១។

ចំណែកឯការប្រកួតធំប្រចាំសប្តាហ៍មួយគូរទៀតវិញរវាងក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងក្លឹបតោខៀវ Chelsea នោះលទ្ធផលចុងក្រោយគឺក្លឹបម្ចាស់ផ្ទះយកឈ្នះ ៣-០។ ខណៈក្លឹប Msnchester City បន្តកំណត់ត្រាឈ្នះរបស់ខ្លួន ១០០% ក្រោយយកឈ្នះលើក្លឹប Swansea ក្នុងលទ្ធផល ៣-១។

រីឯក្លឹបហង្សក្រម Liverpool ដែលត្រូវធ្វើការប្រកួតជាមួយក្លឹប Hull City នោះក្លឹប Liverpool បានយកឈ្នះក្នុងលទ្ធផល ៥-១។ ខាងក្រោមជាលទ្ធផល នឹងតារាងពិន្ទុសរុបសប្តាហ៍ទី ៦៕

week-6

screen-shot-2016-09-27-at-1-36-50-pm

screen-shot-2016-09-27-at-1-37-12-pm

អត្ថបទ៖ រិទ្ធី

រូបភាព៖ Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ