ក្រុម U-14 ភ្នំពេញក្រោន នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុម U-16 KMH ល្ងាចនេះ

ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា ក្រុមយុវជនអាយុក្រោម ១៤ ឆ្នាំរបស់ក្លឹបមួយនេះនឹងធ្វើការប្រកួតមិត្តភាពចុងក្រោយមុននឹងពិធីបុណ្យភ្ជុំបិណ្ឌឈានមកដល់ ដោយពួកគេត្រូវជួបជាមួយក្រុមយុវជនអាយុក្រោម ១៦ ឆ្នាំ KMH នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៧ ខែកញ្ញា នេះ នៅលើទីលាននៃកីឡដ្ឋាន RSN ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌទួលគោក។

14468670_1367600869934100_2637674334547948571_o

សូមបញ្ជាក់ថា ក្នុងដំណាក់កាលហ្វឹកហាត់ និងប្រកួតកម្តៅសាច់ដុំត្រៀមចូលរួមព្រឹត្តិការណ៍ដណ្តើមពាន Buriram U-14 International Cup 2016 នៅប្រទេសថៃ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ខាងមុខនេះ ក្រុមយុវជនអាយុក្រោម ១៤ឆ្នាំភ្នំពេញក្រោន បានទទួលលទ្ធផលល្អជាបន្តបន្ទាប់នៅក្នុងការប្រកួតមិត្តភាពនានា ជាក់ស្តែងក្រុមនេះបានយកឈ្នះក្រុមយុវជនសហព័ន្ធបាល់ទាត់ក្នុងលទ្ធផល ២-១, យកឈ្នះ ២-០ លើក្រុមយុវជនអាយុក្រោម ១៦ ឆ្នាំក្រសួងការពារជាតិ និង ២-២ ក្នុងជំនួបជាមួយក្រុមយុវជនអាយុក្រោម ១៧ ឆ្នាំណាហ្គាវើលផងដែរ៕14409549_1367603446600509_2998628719647542366_o

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ