កីឡាករ Serge Aurier របស់ក្លឹប PSG ត្រូវជាប់ពន្ធធនាគា ២ ខែ

កីឡាករសញ្ជាតិ កូតឌីវ័រ Serge Aurier ដែលលេងឲ្យក្លឹបជើងឯកនៃលីកកំពូលប្រទេសបារាំង Paris St-Germain (PSG) ត្រូវជាប់ពន្ធធនាគារយៈពេល ២ ខែដោយវ៉ៃកែងប៉ូលីស។ កីឡាករ Aurier ត្រូវបានពិន័យជាប្រាក់ ៦៧៤ ដុល្លាក្នុងការខូតខាតរឿងដែលបានកើងឡើងនៅក្លឹបនាទីក្រុង Paris ផងដែរ។

កីឡាកររូបនេះនៅមានពេលសម្រាប់ប្តឹងឧទ្ធរណ៍ពីការក្តីនេះ ដូចនេះកីឡាកររូបនេះអាចលេងឲ្យក្លឹប PSG ក្នុងការប្រកួត Champions League នាថ្ងៃពុធបាន។

រឿងហេតុដែលឈានដល់ការវ៉ៃកែងប៉ូលីសនេះកើតឡើងនៅពេលដែលកីឡាករវ័យ ២៣ ឆ្នាំរូបនេះចាកចេញពីក្លឹបមួយនៅទីក្រុង បារីស ហើយក៏ត្រូវប៉ូលីស ឃាត់ដើម្បីពិនិត្យជាតិអកុលហើយក្រោយមកក៏មានរឿងនេះកើតឡើង។

បើតាមសេចក្តីរាយការណ៍របស់ប៉ូលីសបានប្រាប់ឲ្យដឹងថា ប៉ូលីសដែលរងរបួសក្នុងហេតុការណ៍នោះត្រូវសម្រាកព្យាបាលរយៈពេលមួយថ្ងៃផងដែរ។ តែកីឡាករ Aurier បានបដិសេធថាខ្លួនជាជនរងគ្រោះក្នុងអំពើហឹង្សាដែលបានកើតឡើងនោះទេ។

គួរបញ្ជាក់ផងដែថានេះ មិនមែនជាលើកទី១ នោះទេដែលកីឡាកររូបនេះបង្កបញ្ហា ខណៈកាលពីខែកុម្ភៈកន្លងទៅកីឡាកររូបនេះបានប្រើពាក្យមិនសមរម្យចំពោះអ្នកចាត់ការទូទៅក្លឹបលោក Laurent Blanc៕

_91379278_035529352
ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ