ព្រំ យ៉ានិត ត្រូូវបានផ្ទេទៅកាន់ក្លឹបភ្នំពេញក្រោន

ពេលវេលានៃការដោះដូរកីឡាករសម្រាប់ក្លឹបទាំង១២បានមកដល់ថ្ងៃចុងក្រោយហើយ ដោយឡែកក្លឹបមួយចំនួនបានធ្វើការទិញយកសមាជិកបន្ថែមដើម្បីមកពង្រឹងក្រុម ឯក្លឹបខ្លះទៀតបានលក់កីឡាកររបស់ខ្លួនចេញផងដែរ ស្របពេលដែលក្លឹបមួយចំនួនទៀត ហាក់មានភាពស្ងប់ស្ងាត់មិនទាន់ឃើញមានការដោះដូរកីឡាករនៅឡើយនោះទេ។ យ៉ាងណាមិញ ក្លឹបភ្នំពេញក្រោន នៅថ្ងៃនេះបានចុះកុងត្រាជាមួយកីឡាករថ្មីមួយរូបទៀតរបស់ក្លឹបវេស្ទើនភ្នំពេញគឺកីឡាករខ្សែបម្រើកណ្តាល ព្រំ យ៉ានិត។ ក្នុងឆ្នាំ២០០១ កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមវេស្ទើនភ្នំពេញ និងបានជួយក្រុមមួយនេះឈ្នះជើងឯកនៅ Division 1 ធ្វើឱ្យក្រុមវេស្ទើនភ្នំពេញអាចឡើងមកលេងនៅលីកកំពូលកម្ពុជា។ ដោយឡែកមុននឹងចូលរួមជាក្រុមវេស្ទើនភ្នំពេញ កីឡាកររូបនេះលេងឲ្យសាលាបឹងកេងកង និងក្រុមព្រឹទ្ធសភាអស់រយៈពេល ៣ឆ្នាំ ក្នុង Division 2។ ព្រំ យ៉ានិត កើតនៅទីក្រុងភ្នំពេញ ហើយក៏ធ្លាប់លេងឲ្យក្រុមហ្វូតសាលជម្រើសជាតិផងដែរ។ ក្នុងនោះខ្លួនលេងបាន ៧ប្រកួតក្នុងរយៈពេល ២ ឆ្នាំ រួមបញ្ចូលទាំងការទៅលេងនៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ។ “ខ្ញុំពិតជាសប្បាយចិត្ត និងរំភើបដែលបានចូលរួមជាមួយក្លឹបមួយដែលធំនៅប្រទេសកម្ពុជា ហើយខ្ញុំចង់បង្ហាញទៅកាន់អ្នកគាំទ្រទាំងអស់ថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជួយឲ្យក្លឹបទទួលបានជោគជ័យ។ ហើយខ្ញុំក៏ចង់បញ្ជាក់ប្រាប់ខ្លួនឯងថា ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជួយក្រុមជម្រើសជាតិ ព្រមទាំងជួយក្លឹបឈ្នះទាំងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់លីកកំពូលកម្ពុជានាពេលអនាគត។”

រង់ចាំទស្សនាការប្រកួតរបស់គាត់ជាមួយក្លឹបថ្មីទាំងអស់គ្នាណា!

11796443_1081199831907540_2064037400880172389_n

11836819_1081206795240177_1684003553585652679_n

អត្ថបទ៖ បារាំង

រូបភាព៖ PPCFC

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ