ប៉េតង់កម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ ២ គ្រឿងក្នុងការប្រកួតកីឡាឆ្នេរខ្សាច់អាសុី

ដាណាង៖ កាលពីព្រឹកមិញនេះ ក្រុមកីឡាករ កីឡាការិនីប៉េតង់កម្ពុជា ទើបតែដណ្តើមបានមេដាយសំរឹទ្ធចំនួន ២ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់អាស៊ីលើកទី៥ ដែលកំពុងតែប្រព្រឹត្តទៅនៅទីក្រុងដាណាង ប្រទេសវៀតណាម បន្ទាប់ពីបានរងបរាជ័យក្នុងការប្រកួតលើវិញ្ញាសា ២នាក់ទល់២នាក់បុរស-នារី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចមក។

14445981_1299821383384403_3755989035337974042_n

យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានថ្មីៗ បានឱ្យដឹងថា មេដាយទាំង ២ នេះរកបានដោយកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា បន្ទាប់ពីពួកគេបានចាញ់កីឡាការិនីថៃក្នុងលទ្ធផល ១៣-២ លើប្រភេទវិញ្ញាសាប្រកួត ២នាក់ទល់ ២នាក់នារី ក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រកាលពីព្រឹកមិញ។ ទន្ទឹមនឹងនេះ មេដាយមួយទៀតនោះគឺរកបានដោយ កីឡាករ ថោង ឈឿន និងកីឡាករ ហេង ថា ក្រោយពីពួកគេបានចាញ់កីឡាករម៉ាឡេស៊ីក្នុងលទ្ធផល ១៣ ទល់នឹង ៧ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីព្រឹកមិញដូចគ្នា។

14441219_1299821280051080_8801485306175234880_n

សូមបញ្ជាក់នេះគឺជា មេដាយដំបូងសម្រាប់កម្ពុជានៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំកម្រិតទ្វីបអាសុីនេះ ខណៈដែលក្រុមអត្តពលិកកម្ពុជាក៏នឹងត្រូវប្រកួតជាបន្តបន្ទាប់លើប្រភេទវិញ្ញាសាផ្សេងៗទៀតលើប្រភេទកីឡាទាំង ៥ ដែលកម្ពុជាបានបញ្ជូនចូលរួមដូចជា ប៉េតង់ ចំបាប់ បាល់ទះឆ្នេរខ្សាច់ ល្បុក្កតោ និង វ៉ូវីណាម៕

14495380_1100935213327172_4118344767786659181_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ