ខ្សឹបៗ… ធុំក្លិនមិនសូវស្រួលហើយចេញពីសហព័ន្ធប្រដាល់ពាក់ព័ន្ធរឿងប្រកួតកីឡាជាតិ!

ភ្នំពេញ៖ ខណៈដែលព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ កាន់តែខិតជិតចាប់ផ្ដើមនោះនៅក្នុងសហព័ន្ធប្រដាល់ស្រាប់តែលេចចេញនូវព័ត៌មានមិនសូវល្អមួយ ហើយបើរឿងនេះគឺជាការពិតនោះវានឹងធ្វើឲ្យការប្រកួតនេះមិនមានគុណភាពនោះឡើយ។ អ្វីដែលបានលេចលឺនោះគឺ នៅក្នុងពេលនេះមានថ្នាក់ដឹកនាំកីឡានៃខេត្តមួយចំនួនបានជំរុញឲ្យអតីតអ្នកប្រដាល់គុនបូរាណជើងចាស់ដែលបានបោះបង់ចោលអាជីពប្រដាល់យូរហើយនោះមកដាក់ពាក្យចូលរួមប្រកួតប្រដាល់សាកលព្រោះគេយល់ថាអ្នកប្រដាល់ចាស់ៗទាំងនោះអាចប្រកួតបានដោយគ្មានគ្រោះថ្នាក់ឡើយ។

photo_2016-09-26_09-35-53

គួរបញ្ជាក់ថា នាពេលសព្វថ្ងៃនេះកីឡាប្រដាល់សាកលនៅកម្ពុជាស្ទើរតែគ្មានអ្នកហ្វឹកហាត់ឡើយព្រោះពួកគេមានឱកាសប្រកួតបានតិចពេកម្ល៉ោះហើយពួកគេត្រូវការហ្វឹកហាត់តែក្បាច់គុនបូរាណខ្មែរដែលមានឱកាសប្រកួតច្រើនជាង ។ កត្តានេះហើយទើបធ្វើឲ្យខេត្ត-រាជធានីមួយចំនួនបានប្រមូលអ្នកប្រដាល់គុនបូរាណចាស់ៗដែលប្រកួតលែងកើតឲ្យមកវាយផ្នែកសាកលវិញ។ ការធ្វើបែបនេះវានឹងធ្វើឲ្យការប្រកួតគ្មានគុណភាពនោះទេ ព្រោះការប្រកួតកីឡាជាតិគឺជាឱកាសសម្រាប់រកអ្នកដែលមានចំណាត់ថ្នាក់ល្អក្នុងការប្រកួតដើម្បីក្លាយជាអ្នកប្រដាល់ជម្រើសជាតិហេតុនេះគេត្រូវតែផ្ដល់ឱកាសឲ្យអ្នកប្រដាល់វ័យក្មេងដែលជាថ្នាលទើបធ្វើឱ្យការប្រកួតនេះមានគុណភាពស្របតាមការចង់បានរបស់រាជរដ្ឋាភិបាល ។

photo_2016-09-26_05-28-10-800x600

ជាមួយនឹងបញ្ហានេះ គេនៅមិនទាន់ទទួលបានការពន្យល់ណាមួយពីសហព័ន្ធប្រដាល់នោះឡើយ ប៉ុន្តែគេនៅចាំយ៉ាងច្បាស់ថា ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានព្រមានថាគណៈកម្មការចំពោះកិច្ចរបស់លោកនឹងពិនិត្យឲ្យបានល្អិតល្អន់ទៅលើអាយុរបស់អត្តពលិក ដោយឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាលចំណាយលុយមិនតិចជាង ១លានដុល្លារឡើយហេតុនេះអ្វីៗត្រូវតែធ្វើឲ្យមានគុណភាព៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ