Ligue 1: លទ្ធផល និងតារាងពិន្ទុសរុបក្រោយសប្តាហ៍ទី ៧

សម្រាប់ការប្រកួតសប្តាហ៍ទី ៧ នេះក្លឹបកំពូលតារាង OGC Nice បន្តឈកំពូលតារាងក្រោយការប្រកួតសប្តាហ៍នេះបានបញ្ចប់។ សម្រាប់ការប្រកួតរវាងក្លឹបជើងឯករដូវកាលមុន PSG បានទទួលបរាជ័យនៅដីរបស់ក្លឹប Toulouse ក្នុងលទ្ធផល ២-០។

ចំណែកឯក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុបច្ចុប្បន្ន OGC Nice បន្តជ័យជម្នះរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះលើក្លឹប Nancy ក្នុងលទ្ធផល 1-០ ខណៈក្លឹប Bordeaux សប្តាហ៍នេះបានត្រឹមស្មើគ្នាជាមួយក្លឹប Caen ០-០។

ក្រោយការប្រកួតសប្តាហ៍ទី ៥ នេះបានបញ្ចប់ក្លឹប OGC Nice ឈនៅកំពូលតារាងពិន្ទុសរុបដែលមាន ១៧ ពិន្ទុ ក្លឹប Monaco ឈនៅលេខ ២ មាន ១៦ ពិន្ទុ ខណៈក្លឹបការពារដំណែងជើងឯក PSG ធ្លាក់មកឈនៅលេខ ៤ មាន ១៣ ពិន្ទុស្របពេលដែលក្លឹប Toulouse ឡើងមកឈនៅលេខ ៣ មាន ១៤ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៧ នេះ៕

week-7

screen-shot-2016-09-26-at-2-07-39-pm

អត្ថបទ៖ រិទ្ធី

រូបភាព៖ Ligue 1

មតិយោបល់

Sponsor

អត្ថបទថ្មីៗ