Thai League: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ៣១

ការប្រកួតលីកកំពូលនៃប្រទេស ថៃ ឬ Toyota Thai League 2016 សប្តាហ៍នេះបានឈានដល់ការប្រកួតសប្តាហ៍ទី ៣១ ហើយ។ សម្រាប់ការប្រកួតនៅក្នុងសប្តាហ៍នេះក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុបនៃលីកកំពូលប្រទេសថៃក្លឹប SCG Muanthong United ដែលជួបប្រកួតជាមួយក្លឹប Chainat Hornbill បានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះបានចាញ់ក្រុមភ្ញៀវ SCG Muanthong United ក្នុងលទ្ធផល ២-១។ ជាមួយនឹងជ័យជម្នះនេះផងដែរក្លឹប Muangthong United នៅតែបន្តឈនៅកំពូលតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៣១ បានបញ្ចប់។

រីឯក្លឹប Bangkok United ដែលកំពុងតែប្រដេញពិន្ទុជាមួយក្លឹប Muangthong United នោះក៏ទទួលបានជ័យជម្នះទៅលើក្លឹប Chiang Rai United ក្នុងសប្តាហ៍នេះ។ ក្រោយការរបូត ២ ពិន្ទុនៅសប្តាហ៍មុនរបស់ក្លឹប Bangkok United មានន័យក្លឹប Muangthong United ឈនៅកំពូលតារាងបណ្តោះអាសន្នដោយលើសក្លឹប Bangkok United រហូតដល់ទៅ ៥ ពិន្ទុ។

ចំណែកឯការប្រកួតរវាងក្លឹបជើងឯករដូវកាលមុន Buriram United នឹងត្រូវជួបប្រកួតជាមួយក្លឹប Ratchaburi Mitrphol ព្រមទាំងការប្រកួតរវាងក្លឹប BB-CU FC និងក្លឹប BEC-Tero Sasana ត្រូវបានពន្យាពេល។ ខាងក្រោមនេះជាលទ្ធផល និងតារាងពិន្ទុសម្រាប់សប្តាហ៍ទី ៣១៕

14468216_1775242049423830_5245502940400323847_o

14484602_1775696816045020_5014057046060004939_n 14448770_1775698659378169_6447428173611679613_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ