លទ្ធផលបើកឆាក League-II៖ បីក្រុមឈ្នះ ខណៈក្រុមសាលាបាល់ជាតិបាទីរបូតអស់ ៣ពិន្ធុ

ភ្នំពេញ៖ សម្រាប់លទ្ធផលបើកការប្រកួតលីគលំដាប់ទី២ ឬ League-II លើកទី១ នៅថ្ងៃទី២៥ ខែកញ្ញាម្សិលមិញនេះ គឺមាន ៤ក្រុមរកបាន ៣ពិន្ទុពេញតែម្ដង បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗខ្លួន ក្នុងនោះមានក្រុមអគ្គិសនីកម្ពុជា(EDC), ក្រុមគិរីវង់សុខសែនជ័យ, ក្រុមអង្គរអែហ្វស៊ី និងក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ ។

14370263_1754399351477164_2435737001215444185_n

ប៉ុន្ដែក្នុងចំណោមលទ្ធផល ៤ប្រកួត អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាងគេនោះ គឺក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បានប្រកួតចាញ់ក្រុមភ្ញៀវកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយលទ្ធផល ១-០ នៅលើទឹកដីរបស់ខ្លួន នាំឲ្យក្រុមបណ្ដុះបណ្ដាលផ្ទាល់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះរបូតអស់ ៣ពិន្ទុតែម្ដង ។

14470500_1754400494810383_5295075518961767375_n

ដោយឡែកក្រុមអគ្គិសនីកម្ពុជាវិញ បានយកឈ្នះក្រុមម្ចាស់ផ្ទះរិទ្ធីសែននៃខេត្តកំពង់ឆ្នាំង ដោយលទ្ធផល ៣-២, ក្រុមអង្គរអែហ្វស៊ី បានលត់ក្រុមខេត្តជម្រើសខេត្តកំពង់ស្ពឺ ដោយលទ្ធផល ៦-០ និងក្រុមគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តស្វាយរៀង ដោយលទ្ធផល ៦-២ ។ តែយ៉ាងណានេះគ្រាន់តែជាការប្រកួតបើកឆាកប៉ុណ្ណោះ ។

img_2315

គួរបញ្ជាក់ថា League-II រដូវកាលទី១នេះ គឺមាន ៩ក្រុមចូលរួម ហើយត្រូវប្រកួតវិលជុំមួយជើង ដើម្បីសន្សំពិន្ទុ ។ ចំពោះក្រុមណាសន្សំពិន្ទុបានច្រើនជាងគេ ពោលគឺក្រុមជាប់លេខ១ និងលេខ២ នឹងទទួលបានសិទ្ធិចូលរួមប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ។ តាមគម្រោងការប្រកួតថ្នាក់ជាតិជាប្រវត្តិសាស្ដ្រនេះ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែធ្នូរខាងមុខនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ