Golf: កីឡាករ Rory McIlroy ឈ្នះជើងឯក Tour Championship

កីឡាករ Rory McIlroy បានយកឈ្នះលើកីឡាករ Ryan Moore និងកីឡាករ Kevin Chappell ក្នុងការប្រកួត play-off ដើម្បីឈ្នះជើងឯក Tour Championship នឹងទទួលបានឱកាសក្នុងការប្រកួត FedEx Cup នាពេលខាងមុខ។

កីឡាករសញ្ជាតិ អ៊ែកឡង់រូបនេះធ្វើបាន birdie ដើម្បីយកឈ្នះលើកីឡាករ Moore ក្នុងការប្រកួត play-off ទី៤ ដើម្បីឈ្នះជើងឯកកម្មវិធីដែលមានប្រាក់រង្វាន់ ១.៥លានដុល្លា។

ជ័យជម្នះរបស់កីឡាករលំដាប់លេខ ៣ រូបនេះគឺគ្រប់គ្រាន់សម្រាប់ខ្លួនមានសិទ្ធិចូលរួមក្នុងការប្រកួត FedEx Cup ដែលមានប្រាក់រង្វាន់ ១០ លានដុល្លា។

កីឡាករ McIlroy ដែលស្ថិតនៅក្នុងក្រុមអឺរ៉ុប ដើម្បីចូលរួមប្រកួតកម្មវិធី Ryder Cup នៅ Hazeltine សប្តាហ៍ក្រោយបាននិយាយថាខ្លួននឹងមិនធ្វើឲ្យប្រាក់រង្វាន់របស់កម្មវិធី FedEx Cup ជះឥទ្ធិពលដល់ការប្រកួតនោះទេ។

“ខ្ញុំគ្រាន់តែចង់ផ្តោតអារម្មណ៍ក្នុងការឈ្នះជើងឯក Tour Championship ប៉ុណ្ណោះ” នេះជាអ្វីដែលកីឡាករវ័យ ២៧ ឆ្នាំ McIlroy ដែលទើបនឹងឈ្នះជើងឯក Deutsche Bank Championship ៣ សប្តាហ៍មុនបាននិយាយ។ “ខ្ញុំមិនអាចគ្រប់គ្រងអ្នកណាបាននោះទេ។ ខ្ញុំត្រូវតែលេងឲ្យបានល្អក្នុងការប្រកួតដូចទៅអ្វីដែលខ្ញុំបានលេងកន្លងមក៕”

screen-shot-2016-09-26-at-8-29-30-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ