EPL: Man United បំបាក់ជើងឯក Leicester ខណៈ Arsenal បាន ៣ ពិន្ទុពី Chelsea

ក្លឹបបិសាចក្រហម Manchester United បានបាក់ជើងឯក Premier League ក្លឹប Leicester City ខណៈក្លឹបកាំភ្លើងធំ Arsenal យកបាន ៣ ពិន្ទុពីក្លឹបតោខៀវ Chelsea ក្នុងការប្រកួតយប់មិញនេះ។

នៅក្នុងការប្រកួរវាងក្លឹប Manchester United ជាមួយនឹងក្លឹបជើងឯកអង់គ្លេស Leicester City នោះក្រុមម្ចាស់ផ្ទះបិសាចក្រហមបានបំបាក់ក្រុមជើងឯកយ៉ាងចាស់ដៃដោយបានយកឈ្នះក្នុងលទ្ធផល ៤-១។

នៅក្នុងការប្រកួតតង់ទី ១ ក្លឹប Manchester United បានបង្ហាញទម្រង់យ៉ាងល្អឥតខ្ចោះដោយរកបានគ្រាប់បាល់រហូតដល់ទៅ ៤ គ្រាប់ទោះបីជាកីឡាករ Rashford និងខ្សែប្រយុទ្ធឆ្នើម Ibrahimovic ធ្វើឲ្យបាត់បង់ឱកាសពីរល្អក៏ដោយ។ ក្រុមម្ចាស់ផ្ទះចាប់ផ្តើមនាំមុខនៅនាទីទី ២២ ដោយខ្សែការពារ Smalling ដោយតែតបាល់យ៉ាងល្អក្រោយការបញ្ជូនបាល់ជ្រុងរបស់កីឡាករ Blind។ ក្រោយមកនៅនាទីទី ៣៧ ការសហការគ្នាដ៏ល្អរបស់កីឡាករ Pogba, Mata និង Lingard ជួយឲ្យក្លឹបនាំមុខ ២ គ្រាប់ លុះដល់នាទីទី ៤០ ខ្សែប្រយុទ្ធវ័យក្មេង Rashford រកបាមួយគ្រាប់ទៀតមុននឹងខ្សែបម្រើសញ្ជាតិបារាំង ដែលមានតម្លៃខ្លួនថ្លៃជាងគេនៅលើពិភពលោក Pogba រកបានគ្រាប់ទី ៤ ឲ្យក្លឹបក៏ដូចជាគ្រាប់បាល់ដំបូងឲ្យក្លឹប Manchester United នារដូវកាលនេះផងដែរ។ ចូលដល់តង់ទី ២ ទោះបីជាក្លឹប Leicester city ព្យាយាមយ៉ាងណាក៏បានត្រឹមរកបានមួយគ្រាប់វិញដោយកីឡាករ Gray នៅនាទីទី ៥៩។ ចប់ការប្រកួតក្លឹបបិសាចក្រហម Manchester United  យកឈ្នះ⁣៤-១ ខណៈកីឡាករ Pogba ជា Man Of the Match។

14424771_10154073311232746_8672356142368129715_o

14435176_10154073511782746_5704441872016673250_o

ចំណែកេការប្រកួតធំប្រចាំសប្តាហ៍មួយគូរទៀតវិញរវាងក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងក្លឹបតោខៀវ Chelsea នោះលទ្ធផលចុងក្រោយគឺក្លឹបម្ចាស់ផ្ទះយកឈ្នះ ៣-០។ គ្រាប់បាល់ទាំងបីគឺរកបាននៅតង់ទី ១ ទាំងអស់។

ដោយសារតែកំហុសរបស់ខ្សែការពារក្លឹប Chelsea បានធ្វើឲ្យកីឡាករ Alexis  មានកាសរកបានគ្រាប់បាល់ទី⁣ ១ នាំមុខបានសម្រេចនៅនាទីទី ១១។ ៣ នាទីក្រោយមកកីឡាករ⁣ Walcott រកបានគ្រាប់បាលទី ២ នាំមុខឲ្យក្លឹប Arsenal បានសម្រេចនៅនាទីទី ១៤ លុះដលើនាទីទី ៤០ ដោយការសហគ្នាយ៉ាងល្អរបស់កីឡាករ Alexis ជួយឲ្យកីឡាករ⁣⁣⁣ Ozil រកបានគ្រាប់បាល់នាំមុខមួយគ្រាប់ទៀតជួយឲ្យក្លឹប Arsenal នាំមុខក្លឹប Chelsea នៅក្នុងតង់ទី ១ ក្នុងលទ្ធផល ៣-០។

សម្រាប់ការប្រកួតតង់ទី២ ក្រុមទាំងពីរធ្វើការសម្រុកគ្នាទៅវិញទៅមកតែគ្មានក្រុមណាអាចរកបានគ្រាប់បាល់នោះទេ។ ចប់ការប្រកួតក្លឹបកាំភ្លើងធំ Arsenal យកឈ្នះ ៣-០ ហើយនេះជាជ័យជម្នះលើកដំបូងរបស់ក្លឹប Arsenal ទៅលើក្លឹប Chelsea តាំងពីរឆ្នាំ ២០១១ មក៕

14409493_10154247746727713_4770336133301221938_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ Manchester United & Arsenal

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ