ម៉ៃធីហ្គើល ការពារពានជើងឯកបាល់ទាត់នារី ឆ្នាំ២០១៦ បានសម្រេច

ភ្នំពេញ៖ ក្រុមបាល់ទាត់នារីនៃអង្គការ ម៉ៃធីហ្គើល មកពីខេត្តបាត់ដំបង បានគ្រងតំណែងជើងឯកបាល់ទារីថ្នាក់ជាតិ ឆ្នាំ២០១៦ មួយរដូវកាលទៀតហើយ បន្ទាប់ពីយកឈ្នះលើក្រុម ស.ស.យ.ក ខេត្តស្វាយរៀង ដោយលទ្ធផល ២-១ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៅលើទីលានមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីកាលពីម្សិលមិញ។

img_2283

ការប្រកួតនេះ បានទទួលភាពទាក់ទាញជាខ្លាំងធៀបនឹងឆ្នាំមុន ដែលក្រុម ម៉ៃធីហ្គើល បានយកឈ្នះក្រុម ស.ស.យ.ក ខេត្តស្វាយរៀង រហូតដល់ទៅ ៤-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្ដែលទ្ធផលឆ្នាំនេះ បានបញ្ចប់ដោយភាពតានតឹងបំផុត។ សម្រាប់ ៤៥ នាទីដំបូង ក្រុមម៉ៃធីហ្គើល បាននាំមុខគូប្រកួត ១ គ្រាប់ ដែលធ្វើសម្រេចដោយកីឡាការិនី ជា ស្រីឃន ។ បន្ទាប់មកកីឡាការិនី សុទ្ធ ចន្រ្ដា បានបន្ថែម ១ គ្រាប់ ធ្វើឲ្យក្រុម ម៉ៃធីហ្គវើល នាំមុខ ២-០ លើក្រុម ស.ស.យ.ក ខេត្តស្វាយរៀង នៅដើមវគ្គទី២។ ដោយគូប្រជែងមានគ្រាប់បាល់នាំមុខបែបនេះ ក្រុមកីឡាការិនី ស.ស.យ.ក ខេត្តស្វាយរៀង ក៏បានព្យាយាមវាយសម្រុកជាបន្ដបន្ទាប់ រហូតបំប៉ោងសំណាញ់ក្រុម ម៉ៃធីហ្គើល ១ គ្រាប់នៅចុងម៉ោង ហើយនឹងមានឱកាសរកគ្រាប់បាល់បន្ថែមជាច្រើនលើកទៀត តែធ្វើមិនបានសម្រេច ធ្វើឲ្យចប់ការប្រកួតក្រុម៉ៃធីហ្គើល យកឈ្នះក្រុមស.ស.យ.កខេត្តស្វាយរៀង ២-១ ដើម្បីក្លាយជាជើងឯកតែម្ដង។

img_2262

ជាងនេះទៅទៀតក្រុមកីឡការិនីអង្គរអែហ្វស៊ី មកពីខេត្តសៀមរាប ដែលគេរំពឹងថា ក្រុមនេះនឹងឈ្នះចំណាត់ថ្នាក់លេខ ៣ នោះ បានប្រកួតចាញ់ទាំងនឹកស្មានដល់ក្រោមថ្វីជើងក្រុមអង្គការអរុណរះ មកពីខេត្តកំពង់ស្ពឺ កាលពីម្សិលមិញដែរ ។ ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ នេះ គឺក្រុមទាំងពីរបានប្រកួតស្មើគ្នា ១-១ ក្នុងរយៈពេល ៩០ នាទី ដែលធ្វើឲ្យការប្រកួតឈានដល់ទាត់បាល់ ១១ ម៉ែត្រកាត់សេចក្ដី ហើយលទ្ធផលក្រុមអង្គការអរុណរះ ទាត់ចូល ២ គ្រាប់ តែក្រុមអង្គអែហ្វស៊ី ធ្វើមិនបានសម្រេចសូម្បីតែមួយគ្រាប់ឡើយ ។ ក្នុងឱកាសបិទការប្រកួតបាល់ទាត់នារីជើងឯកជាតិឆ្នាំ២០១៦នេះដែរ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលចូលរួមជាគណៈអធិបតីបានលើកឡើងថា ឆ្នាំនេះក្រុមបាល់ទាត់នារីនីមួយៗ សុទ្ធតែមានសមត្ថភាពរីកចម្រើនជាងឆ្នាំមុនៗ ដែលបង្កបរិយាកាសប្រកួតឲ្យកាន់តែមានភាពទាក់ទាញ់។

img_2255

img_2254

img_2245

ឆ្លើយតបនឹកការខិតខំប្រឹងប្រែងនេះ ក៏ដូចជាលើកទឹកចិត្តដល់ក្រុមកីឡាការិនីផងនោះ សហព័ន្ធក៏បានបង្កើននូវប្រាក់រង្វាន់ជ័យលាភី ដើម្បីជំរុញពួកគេឲ្យកាន់តែខិតខំបន្ថែមទៀត ។ សម្រាប់ប្រាក់រង្វាន់ជ័យលាភី រួមមានក្រុមជើងឯកម៉ៃធីហ្គើល ទទួលបានមេដាយមាស និងពាន ១ គ្រឿង អមដោយប្រាក់រង្វាន់ ៦ លានរៀល, ក្រុមជើងឯករង ស.ស.យ.ក ខេត្តស្វាយរៀង ទទួលបានមេដាយប្រាក់ អមដោយប្រាក់រង្វាន់ ៥ លានរៀល, ក្រុមចំណាត់ថ្នាក់លេខ៣ អង្គការអរុណរះ ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ៤ លានរៀល, ក្រុមលេងល្អជាងគេ(Fair-Play) ទទួលបានថវិការ ២ លានរៀល និងកីឡាការិនី លឹម សុជា អ្នករកគ្រាប់បាល់បានច្រើនជាងគេចំនួន ៣២ គ្រាប់ក្នុងព្រឹត្តិការណ៍នេះទទួលបានថវិការលើកទឹកចិត្តចំនួន ៥០ម៉ឺនរៀលផងដែរ ៕

img_2264

img_2279

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ