ម៉ន វីរៈ ជួបបរាជ័យទៀតហើយ

ភ្នំពេញ: អ្នកប្រដាល់ ម៉ន វីរៈ ដែលមកពីក្លិបការិយាល័យទី ៥ កងទ័ពជើងគោកជួបបរាជ័យទៀតហើយក្នុងការប្រកួតជាមួយ អ្នកប្រដាល់ ថៃ Pep Sy លើសង្វៀនអាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី ២៣ កញ្ញា។ នេះជាការបរាជ័យដ៏ធ្ងន់ធ្ងររបស់អ្នកប្រដាល់ជើងខ្លាំងរូបនេះ។ គេសង្ស័យថាអ្នកប្រដាល់រូបនេះទំនងជាខ្ជិល ក្នុងការហ្វឹកហាត់ទើបគេជួបបរាជ័យនៅត្រឹមទឹកទី ៣ បែបនេះ។ ជាអ្នកប្រដាល់ដែលមានកលល្បិចល្អក្នុងការវាយលុក រហ័ស និង ការពារល្អបែរជាត្រូវអ្នកប្រដាល់ថៃទាត់ឲ្យខូចដៃឆ្វេងនៅត្រឹមទឹកទី ៣ ដោយមិនអាចបន្ដការប្រកួតបានទៀត ។

ការប្រកួតនៅទឹកទី ១ទាំងសងខាងហាក់ដូចជាមិនសូវវាយប្រហារគ្នានោះទេតែចាប់ពីទឹកទី ២ ទៅក្នុងខណៈដែល Pep Sy វាយប្រហារដោយប្រើជើងទាត់សង្គ្រប់នោះដៃឆ្វេងរបស់វីរៈដែលគេប្រើដើម្បីរងទម្ងន់ជើងនោះចាប់ ផ្ដើមមានបញ្ហា ។ទីបំផុតទឹកទី ៣ ដៃឆ្វេងវីរៈមានបញ្ហាមិនអាចបន្តការប្រកួតបានទៀត ។ មួយរយៈនេះការប្រកួតរបស់ វីរៈ ភាគច្រើនជួបបរាជ័យ ។ អ៊ុង វីរៈ ក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតឈ្នះអ្នកប្រដាល់ថៃ Pgach Bopha ដោយពិន្ទុ។ អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៧៥ គីឡូក្រាម។ វីរៈការប្រកួតរបស់គេពុំដែលចាញ់ថៃនៅលើទឹកដីខ្លួនឯងឡើយ។ តែការប្រកួតមួយនេះវីរៈឈ្នះទាំងលំបាកដែរទេ។

photo_2016-09-24_06-56-53-800x600

photo_2016-09-24_06-58-03-800x600

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ