Ryan Giggs មានចំណាប់អារម្មណ៍ក្នុងការដឹកនាំក្លឹប Swansea

វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Ryan Giggs មានចំណាប់អារម្មណ៍ក្នុងការដឹកនាំក្លឹប Swansea ប្រសិនជាក្លឹបចេកផ្លូវជាមួយអ្នកចាត់ការទូទៅបច្ចុប្បន្នលោក Francesco Guidolin។

លោក Ryan Giggs វ័យ ៤២ ឆ្នាំបានចាកចេញពីដំណែងជាជំនួយការអ្នកចាត់ការទូទៅក្លឹប Manchester United នៅដើមខែកក្កដាកន្លងទៅ ដោយបានបញ្ចប់ទំនាក់ទំនងរយៈពេល ២៩ ឆ្នាំជាមួយក្លឹបផងដែរ។

ក្លឹប Swansea រកបានតែ ៤ ពិន្ទុប៉ុណ្ណោះក្នុង ៥ ប្រកួតកន្លងមក ហើយត្រូវបានគេឲ្យដឹកថាក្លឹបមានបំណងចង់ប្តូរអ្នកចាត់ការទូទៅរបស់ខ្លួន ហើយក្នុងនោះចំណោមបេក្ខភាពទាំងអស់ លោក Ryan Giggs ក៏មានចំណាប់អារម្មណ៍ក្នុងការដឹកនាំផងដែរ។

បន្ទាប់ពីបានចាកចេញពីកីឡដ្ឋាន Old Trafford នៅរដូវក្តៅមក អតីតខ្សែបម្រើសញ្ជាតិវែលស៍ រូបនេះបានផ្តោតអារម្មណ៍ទៅលើការងារ ទូរទស្សន៍ និង ក្រុម Salford City ដែលជាក្រុមមិនមែនលេងក្នុងលីកដែលគ្រប់គ្រងដោយអតីតមិត្តរួមក្រុមលោកដែលមានដូចជា Paul Scholes, Nicky Butt, និងបងប្អូន Neville។

គួរបញ្ជាក់ផងដែរថា លោក Ryan Giggs បានទទួលសញ្ញាប័ត្រក្នុងការបង្វឹងអស់ហើយ ដូចនេះលោកមានសិទ្ធក្នុងការដឹកនាំក្លឹបអាជីព៕

giggs

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ