គ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber អរគុណទៅកាន់អ្នកគាំទ្ររបស់ខ្លួន

ក្រោយពីការប្រកួតជាមួយក្លឹបស្វាយរៀង នៅកីឡ្ដដ្ឋានស្វាយរៀង រួចមកលោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បានបង្ហាញពីអារម្មណ៍ចំពោះកូនក្រុមរបស់គាត់ និងជាពិសេសបានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់ខ្លួនដែលបានចំណាយពេលវេលា និងថវិកាមកចូលរួមលើកទឹកចិត្តដល់កីឡាករទាំងអស់ដោយផ្ទាល់នៅស្វាយរៀង។ ចង់ដឹងថាគាត់មានប្រសាសន៍បែបណានោះ នេះ! “………ខ្ញុំពិតជាសប្បាយចំពោះកីឡាករ កែវ សុខផេង ដែលស៊ុតបាល់មួយគ្រាប់តាមស្មើយ៉ាងអស្ចារ្យ។ ខ្ញុំពិតជាមានមោទកភាពចំពោះក្រុមមែនទែន ដែលមិនបោះបង់ ហើយខំប្រឹងរហូតដល់រកបានគ្រាប់ទី២ និង ទី៣ ដែលនេះវាបញ្ជាក់ថាយើងពិតជាចង់ឈ្នះការប្រកួតដ៏សំខាន់មួយនេះ។ ខ្ញុំត្រូវតែអរគុណចំពោះអ្នកគាំទ្រទាំងអស់ ខ្ញុំបានលឺសម្លេងស្រែកហ៊ោរ និងគាំទ្រកីឡាកររបស់យើង តាំងពីចាប់ផ្តើមរហូតដល់ចប់ការប្រកួត។ ការលឺសម្លេងវៃស្គរ និងគាំទ្រនៅក្រៅផ្ទះដូចនេះ ពិតជាធ្វើឲ្យកីឡាករក្នុងក្រុមទាំងអស់ពិតជាមានកម្លាំងចិត្តខ្លាំង នេះជាបទពិសោធន៍មួយដែលល្អ ដែលមានអ្នកគាំទ្ររបស់យើងនៅជាមួយយើង ដែលនេះជាអ្វីដែលក្រុមអាជីពត្រូវការ។ ខ្ញុំពិតជាមិនដឹងមានពាក្យអ្វីថ្លែងក្រៅពីអរគុណដល់អ្នកគាំទ្រម្តងហើយម្តងទៀត សូមអរគុណ!”។

អ្នកណាខ្លះអ្នកគាំទ្រភ្នំពេញក្រោន? 

តោះ! ទស្សនាកម្រងរូបភាពរបស់អ្នកគាំទ្ររបស់ភ្នំពេញក្រោនក្នុងការប្រកួតជាមួយស្វាយរៀងទាំងអស់គ្នា

2

6

3

5

1

4

7

8

9

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ