EPL: កាលវិភាគប្រកួតសប្តាហ៍ទី ៦

ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ បានត្រលប់មកសាជាថ្មីជាមួយនឹងការប្រកួតសប្តាហ៍ទី ៦។

សម្រាប់ការប្រកួតសប្តាហ៍នេះលោកអ្នកនឹងបានកំសាន្តអារម្មណ៍ជាមួយនឹងការប្រកួតគូតពិសេសៗជាច្រើន ដែលក្នុងនោះក្លឹប បិសាចក្រហម Manchseter United នឹងត្រូវបើកកីឡដ្ឋាន Old Trafford របស់ខ្លួនដើម្បីទទួលក្លឹបជើងឯករដូវកាលមុន Leicester City ក្នុងការប្រកួតបើកឆាកនាសប្តាហ៍នេះនៅវេលាម៉ោង ១៨:៣០ នាទីយប់។ ការប្រកួតនេះគឺសំខាន់ចំពោះក្រុមខណៈក្រុមរបស់លោក Jose Mourinho ត្រូវការពិន្ទុដើម្បីត្រលប់កាត់បន្ថយគន្លាតពិន្ទុជាមួយនឹងក្លឹបកំពូល Manchester City ក្រោយចាញ់ការប្រកួតក្នុងលីក ២ ប្រកួតជាប់គ្នា។ រីឯក្លឹប Leicester City ក៏រំពឹងទទួលបានជ័យជម្នះដើម្បីយក ៣ ពិន្ទុក្នុងការប្រកួត្រលប់ទៅប្រជែងដំណែងជើងឯក ព្រមទាំងសងសឹកក្រោយចាញ់ក្លឹប Manchester United ក្នុងការប្រកួត Community Shield កាលពីដើមរដូវកាលផងដែរ។

24-09-2016-01

ចំណែកឯការប្រកួតធំទី២ ប្រចាំសប្តាហ៍នេះគឺជាការប្រកួតក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវបើកកីឡដ្ឋាន Emirates Stadium របស់ខ្លូនដើម្បីទទួលក្លឹបតោខៀវ Chelsea នៅវេលាម៉ោង ២៣:៣០ នាទីយប់ផងដែរ។  ក្លឹបហង្សក្រហម Liverpool នឹងត្រូវទទួលភ្ញៀវ Hull City ក្នុងខណៈក្លឹប Tottenham ត្រូវជួបជាមួយក្លឹប Middlesbrough។

រីឯក្លឹប Manchester City ដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុបនោះនឹងត្រូវធ្វើដំណើរទៅសូរសុខទុក្ខក្លឹប Swansea ផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតសម្រាប់សប្តាហ៍ទី ៦៕

week-6

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ