Ligue 1: ក្លឹប Toulouse ទទួលក្លឹប PSG នៅរាត្រីនេះ

ការប្រកួតពានរង្វាន់បាល់ទាត់លីកកំពូលនៃប្រទេស បារាំង ឬ French Ligue 1 រដូវកាល ២០១៦-២០១៧ បានត្រលប់មកជាថ្មីនៅក្នុងការប្រកួតសប្តាហ៍ទី ៦ ជាមួយនឹងការប្រកួតរបស់ក្លឹបជើងឯករដូវកាលមុន PSG នឹងត្រូវជួបប្រកួតជាមួយក្លឹប Toulouse ក្នុងការប្រកួតបើកឆាកសប្តាហ៍នេះដែលធ្វើឡើងនៅម៉ោង ១:៤៥ នាទីរំលងអធ្រាត្រ។

ក្លឹបជើងឯករដូវកាល ២០១៥-២០១៦ Paris Saint-Germain នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Stadium Municipal ដើម្បីជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Toulouse នៅវេលាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រថ្ងៃទី ២៤ កញ្ញានេះ។ ការប្រកួតនេះអាចនិយាយបានថាជាការប្រកួតសំខាន់របស់ក្លឹប Paris Saint-Germain ដោយក្លឹបការពារដំណែងជើងឯកមួយនេះត្រូវការឈ្នះដើម្បីបន្តការប្រកួតប្រជែងដំណែងជើងឯកនារដូវកាលនេះក្រោយប្រកួត ៦ មាន ១៣ ពិន្ទុឈនៅលេខ ២  នៅពីក្រោយក្លឹប OGC Nice ១ ពិន្ទុដោយមាន ១៤ ពិន្ទុ។

រីឯក្លឹប Toulouse វិញបច្ចុប្បន្នកំពុងឈនៅលេខ ៥ ដោយមាន ១១ ពិន្ទុក្រោយការប្រកួត ៦ ប្រកួត។

23-09-2016

ការប្រកួតរវាងក្រុមទាំងពីរប្រសិនជាយើងមើលទៅលើស្ថិតិ គឹយើងអាចឃើញថាក្លឹប Paris Saint-Germain និងក្លឹប Toulouse មានឱកាសឈ្នះដូចគ្នាពោលគឺ ៥០% ខណៈការជួបគ្នាដោយក្លឹបទាំងពីរសុទ្ធតែឈ្នះ ១២ ដង រៀងៗខ្លួន ព្រមទាំងស្មើគ្នា ៦ ប្រកួត ក្នុងការជួបគ្នា ៣០ ប្រកួត។

ចំណែកឯការប្រកួតរវាងក្រុមទាំងពីរ ១០ ដងចុងក្រោយក្លឹប Paris Saint-Germain ឈ្នះ ៦ ប្រកួត ខណៈក្លឹប Toulouse ឈ្នះ ២ ប្រកួត និងស្មើគ្នា ២ ប្រកួត។ លោកអ្នកអាចមើលពីលទ្ធផល ១០ ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរបាននៅខាងក្រោម។

ទោះជាយ៉ាងណាអ្វីៗមិនទាន់ប្រាកដនោះទេ ដូច្នេះលោកអ្នកដែលស្នេហាវិស័យកីឡាបាល់ទាត់ជាពិសេសអ្នកគាំទ្រលីកកំពូលនៃប្រទេស បារាំង Ligue 1 នោះកុំភ្លេចតាមដានទស្សនាការប្រកួតនេះ។ ចាំមើលថាតើក្លឹប Paris Saint-Germain ឬក្លឹប Toulouse ជាអ្នកឈ្នះក្នុងជំនួបរវាងក្រុមទាំងពីរនៅរាត្រីនេះ៕

screen-shot-2016-09-23-at-1-48-18-pm

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ