សហព័ន្ធវ៉ូវីណាម រងការរិះគន់ធ្ងន់ៗ ពីអ្នកប្រើបណ្តាញសង្គម facebook ចំពោះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ

ភ្នំពេញ៖ ក្រោយពីបានដំណើរការប្រកួតអស់រយៈពេល ៤ថ្ងៃ រួចមក ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៦ នឹងត្រូវបិទបញ្ចប់នារសៀលថ្ងៃទី២៣ ខែកញ្ញានេះហើយ ខណៈដែលមានអត្តលិកប្រមាណ ១២៣នាក់មកពី ៧ ក្លឹបក្នុងប្រទេសកម្ពុជាចូលរួម។

img_0077-copy

ក្នុងអំឡុងកំពុងប្រកួតនេះដែរ មានទំព័រ Facebook មួយដែលមានឈ្មោះ Khmer Sport News 2023 បានសសេរចោទសួរដល់សហព័ន្ធកីឡាមួយនេះថា៖ « តើសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកឆ្នាំ ២០១៦ ពង្រឹងសមត្ថភាពអត្តពលិក ឬក៏រៀបចំដើម្បីយកលុយពីក្រសួងអប់រំ? ព្រោះការប្រកួតរយៈពេលប៉ុន្មានថ្ងៃនេះ ដូចជារៀបចំឡើងជាលក្ខណៈឡើងដើម្បីបង្រ្គប់កិច្ចប៉ុណ្ណោះ ដូចជាវិញ្ញាសារប្រយុទ្ធជាដើមដោយកីឡាករពេលប្រកួតគ្នាមើលទៅដូចជាមិនចង់ប្រកួតឡើយ ហើយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅមានកីឡាករ កីឡាការិនី បានបោះបង់ការប្រកួតចោលជាង ១០នាក់ឯណោះ » ។ ប្រភពដដែលបានសសេរទៀតថា៖  «តើសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្វើការជ្រើសរើសអត្តពលិកមកប្រកួតតាមរូបមន្តអ្វី? បានជាដល់ថ្ងៃប្រកួតបោះបង់ចោលការប្រកួតច្រើននាក់ដល់ម្លឹង?។

img_0127-copy

ជាមួយនឹងសំនួរចោទសួរធ្ងន់ៗ របស់ទំព័រ Facebook មួយនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា មិនទាន់មានការប្រកាសបកស្រាយអ្វីមួយនៅឡើយនោះទេ តែលោក ទេព ជីវសុខុម អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលបានផ្ដល់បទសំភាសន៍ជាមួយនឹងបណ្ដាសារព័ត៌មានកាលពីម្សិលមិញនោះបាននិយាយថា ការប្រកួតជ្រើសរើសជើងថ្នាក់ជាតិនេះជាការប្រកួតមួយដ៏សំខាន់ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេសរបស់កីឡាករកីឡាការិនី ក៏ដូចជាចៅក្រម និងអាជ្ញាកណ្តាលផងដែរ។ លើសពីនេះ វាជាយុទ្ធសាស្ត្រមួយក្នុងការស្វែងរកយុវជនថ្នាលដើម្បីត្រៀមប្រកួតលក្ខណៈអន្តរជាតិផ្សេងៗ ជាពិសេសការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

2

អគ្គលេខាធិការរូបនេះបានបន្តថា  ក្រោយចប់ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៦ នៅក្នុងខែឆ្នូ ចុងឆ្នាំ២០១៦ ខាងមុខនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងរៀបចំការប្រកួតជ្រើសរើសឯកថ្នាលដាច់ដោយឡែកមួយដើម្បីជ្រើសរើសយុវជនថ្នាលក្នុងការប្រមូលផ្តុំហ្វឹកហាត់សម្រាប់ត្រៀមស៊ីហ្គេមផងដែរ។ ទាក់ទងនឹងបញ្ហានេះ គេហទំព័រ Camsports នឹងសុំមន្ត្រីសហព័ន្ធធ្វើការបកស្រាយជូននាពេលការប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមចប់រួចរាល់ ដើម្បីបញ្ចប់ចម្ងល់របស់ប្រិយមិត្តនោះ៕

untitled-1-copy

 

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ