ស្វាយរៀង-បាត់ដំបង ជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតពានបាល់ទាត់នារីជើងឯកជាតិសារជាថ្មី!

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់នារីជើងឯកជាតិ ឆ្នាំ២០១៦ បានរកឃើញក្រុមមឡើងវគ្គផ្ដាច់ព្រ័ត្រហើយ គឺក្រុមម៉ៃធីហ្គើលនៃខេត្តបាត់ដំបង និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ហើយនេះជាលើកទី២ ហើយ ដែលក្រុមទាំងពីរមានឱកាសជួបគ្នាដណ្ដើមតំណែងជើងឯកពានថ្នាក់ជាតិនេះ គ្រាដែលឆ្នាំមុន គឺក្រុមម៉ៃធីហ្គើល បានយកឈ្នះដោយលទ្ធផល ៤-១ ។

img_2165
មុនទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមទាំងពីរសុទ្ធតែបានយកឈ្នះគូប្រកួតរៀងៗខ្លួន ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅលើទីលានសាលាបាល់ទាត់ជាតិទន្លេបាទីកាលពីម្សិលមិញ ដោយក្រុម៉ៃធីហ្គើល បានយកឈ្នះក្រុមអង្គរអែហ្វស៊ី មកពីខេត្តសៀមរាប ដោយលទ្ធផល ៤-០ ខណៈក្រុមស.ស.យ.កខេត្តស្វាយរៀង បានយកឈ្នះក្រុមអង្គការសាន់រ៉ាយ មកពីខេត្តកំពង់ស្ពឺ ដោយលទ្ធផល ២-០ ។

img_2164
គួរបញ្ជាក់ថា ក្រុមម៉ៃធីហ្គើល និងក្រុមស.ស.យ.កខេត្តស្វាយរៀង នឹងត្រូវជួបគ្នាលើទីលានសាលាបាល់ទាត់ជាតិ នាថ្ងៃទី២៤ ខែកញ្ញាស្អែកនេះ ដើម្បីដណ្ដើមតំណែងជើងឯក ។ យ៉ាងណាមិញនេះគឺជាការសងសឹករបស់ក្រុមស.ស.យ.កខេត្តស្វាយរៀង ដែលធ្លាប់ចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំមុន ។ ចាំមើលតំណែងជើងឯកពានបាល់ទាត់នារីឆ្នាំនេះ បានទៅក្រុមណា? ចំណែកក្រុមចាញ់ពីម្សិលមិញ ក៏ត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ នាថ្ងៃស្អែកផងដែរ ៕

img_2163
អត្ថបទ៖ បុត្រា
រូបភាព៖ BTV Cambodia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ