League-II ចាប់ផ្ដើមប្រកួតចុងសប្ដាហ៍នេះដោយមាន ៤ ប្រកួតនៅលើទីលានផ្សេងៗគ្នា

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់លីគលំដាប់ទី២ ឬ League-II លើកដំបូង ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) នឹងចាប់ផ្ដើមប្រកួតផ្លូវការនៅថ្ងៃទី២៥ ខែកញ្ញាចុងសប្ដាហ៍នេះហើយ ដោយមាន ៤ ប្រកួត ត្រូវជួបគ្នានៅលើទីលានផ្សេងៗ តាមបណ្ដាខេត្តជាម្ចាស់ផ្ទះ ដើម្បីស្វែងរកពិន្ទុឆ្ពោះទៅដណ្ដើមកៅអីលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ។ សម្រាប់កម្មវិធីប្រកួតបើកឆាក League-II នេះរួមមានក្រុមបាល់ទាត់ខេត្តស្វាយរៀង ត្រូវបើកកីឡដ្ឋានខេត្តទទួលក្រុមគិរីវង់សុខសែនជ័យ, ក្រុមទើបបង្កើតអគ្គិសនីកម្ពុជា(EDC) ប៉ះម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង, ក្រុមសាលាបាល់ទាត់ជាតិបាទី ប៉ះក្រុមកំពង់ផែស្វយ័តព្រះសីហនុ លើទីលានសាលាបាល់ទាត់ជាតិ និងក្រុមសៀមរាបអង្គរ ជួបក្រុមភ្ញៀវកំពង់ស្ពឺ លើទឹកដីខ្លួន ។

14212775_1267519669965468_2027879443405085515_n
គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្កើតឲ្យមានលីគលំដាប់ទីក្នុងប្រទេសកម្ពុជាដោយមាន ៩ក្រុមចូលរួម ដើម្បីផ្ដល់ឱកាសឲ្យក្រុមយុវជនបានបញ្ចេញសមត្ថភាព ពិសេសគឺចម្រាញ់រកក្រុមខ្លាំង ២ក្រុមឡើងទៅបង្គ្រប់លីគកំពូលកម្ពុជា ចាប់ពីឆ្នាំនេះតទៅ បន្ទាប់ពីសមាជិកលីគកំពូល ២ក្រុមមានពិន្ទុទាបជាងគេ ត្រូវជម្រុះចោលឲ្យមកលេងលីគលំដាប់ទី២ ជាថ្មី ។

14045910_1745125892404510_8542039920804470784_n

កាលពីពេលថ្មីៗកន្លងទៅ សហព័ន្ធក៏បានប្រកាសឲ្យដឹងដែរថា ការប្រកួតលីគលំដាប់ទី២នេះ ក្រុមជាប់ចំណាត់ថ្នាក់លេខ១ និងលេខ២ នឹងត្រូវឡើងទៅលេងក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ដោយស្វ័យប្រវត្តិ ប៉ុន្ដែប្រសិនបើក្រុមលេខ១ ឬលេខ២នោះ ជាសមាជិកនៃក្លឹប ឬសមាគមកំពុងមានក្រុមលេងលីគកំពូលកម្ពុជាស្រាប់ គឺមិនអនុញ្ញាតនោះទេ ដោយត្រូវយកក្រុមចំណាត់ថ្នាក់បន្ទាប់មកជំនួសវិញ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ