EFL: ក្លឹប Manchester United នឹងជួបក្លឹប Manchester City ក្នុងការប្រកួតជុំទី ៤ 

ក្លឹប Manchester United នឹងត្រូវជួបប្រកួតជាមួយក្លឹប Manchester City ក្នុងការប្រកួតជុំទី ៤ នៃការប្រកួតពានរង្វាន់ EFL Cup។

ក្លឹប Manchester United បានយកឈ្នះលើក្លឹបដែលលេងនៅ League One ក្លឹប Northampton ក្នុងលទ្ធផល ៣-១ កាលពីយប់មិញនេះស្របពេលដែលក្លឹប Manchester City បានយកឈ្នះលើក្លឹប Swansea ២-១ ផងដែរ។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៤ តុលា ខាងមុខនេះ។

សម្រាប់ក្លឹប Manchester City ដែលជាជើងឯក EFL ឆ្នាំមុនក្រោយយកឈ្នះលើក្លឹប Liverpool ក្នុងការទាត់បាល់ពិន័យ ១១ ម៉ែត្រនោះមិនទាន់ស្គាល់ពាក្យចាញ់នោះទេក្រោមការដឹកនាំរបស់លោក Pep Guardiola នៅរដូវកាលនេះ។ ចំណែកឯលោក Jose Mourinho វិញបានបញ្ចប់ការចាញ់ជាប់គ្នា ៣ ប្រកួតក្រោយយកឈ្នះលើក្លឹប Northampton។

ក្រៅពីនេះការប្រកួតផ្សេងទៀតរួមមានក្លឹប West Ham បានយកឈ្នះលើក្លឹប Accrington Stanley ក្នុងលទ្ធផល ១-០ ស្របពេលដែលក្លឹប Chelsea យកឈ្នះលើក្លឹប Leicester ៤-២។

pep-jose

 

ខាងក្រោមនេះជាគូរប្រកួតដែលត្រូវជួបគ្នាក្នុងការប្រកួតជុំទី ៤ EFL៖

West Ham v Chelsea

Manchester United v Manchester City

Arsenal v Reading

Liverpool v Tottenham

Bristol City v Hull

Leeds v Norwich

Newcastle v Preston

Southampton v Sunderland

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ