Bundesliga: ក្លឹប Bayern Munich បន្តកំណត់ត្រាឈ្នះ ១០០% នារដូវកាលនេះ

ក្លឹប Bayern Munich បន្តកំណត់ត្រាឈ្នះ ១០០% នៅរដូវកាលនេះព្រមទាំងបន្តឈនៅកំពូលតារាងពិន្ទុសរុប Bundesliga បន្ទាប់ពីបានយកឈ្នះលើក្លឹប Hertha Berlin ក្នុងការប្រកួតកាលពីយប់មិញនេះ។

សម្រាប់ការប្រកួតនេះផងដែរ ក្លឹប Bayern Munich បង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះដោយគ្រប់គ្រងបាល់បានរហូតដល់ទៅ ៧៨% ក្នុងការប្រកួតទាំងមូល។ កីឡាករ Franck Ribery ជាអ្នករកបានគ្រាប់បាល់នាំមុខបានសម្រេចបន្ទាប់ពីបានឆ្លងផុតខ្សែការពាររបស់ក្លឹប Hertha ២ រូប ហើយទាត់បាល់បញ្ជូលទីបានយ៉ាងល្អនៅនាទីទី ១៦។ កីឡាករ Thiago Alcantara រកបានគ្រាប់បាល់ទី ២ នៅនាទីទី ៦៨ មុននឹងកីឡាករ Arjen Robben រកបានគ្រាប់បាល់ទី៣ នៅនាទីទី ៧២ ជួយឲ្យក្លឹប Bayern Munich យកឈ្នះក្នុងលទ្ធផល ៣-០។

ដូចនេះបច្ចុប្បន្នក្លឹប Bayern Munich ឈនៅកំពូលតារាងពិន្ទុសរុបបណ្តោះអាសន្នដោយមាន ១២ ពិន្ទុ ក្រោយការប្រកួត ៤ ប្រកួត ខណៈក្លឹប FC Köln មាន ១០ ពិន្ទុឈនៅលេខ ២ និងក្លឹប Dortmun ឈនៅលេខ ៣ មាន ៩ ពិន្ទុ៕

screen-shot-2016-09-22-at-9-04-04-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ