អគ្គនាយកកីឡាចុះ MOU ជាមួយសាកលវិទ្យាល័យកីឡា Bac Ninh របស់វៀតណាម ដើម្បីពង្រឹងសមត្ថភាពអត្តពលិក

ភ្នំពេញ៖ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និង កីឡាគឺឯកឧត្តមអ៊ុក សិទ្ធិជាតិ បានចុះ MOU ជាមួយលោក Nguyen Dai Duong សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកីឡា Bac Ninh របស់វៀតណាមនាល្ងាចថ្ងៃទី២០ ខែកញ្ញា ។

14352425_906217022815848_4397564748478314814_o

ខ្លឹមសារនៃអនុស្សរណៈនោះគឺផ្លាស់ប្ដូរអ្នកជំនាញ សាស្ត្រចារ្យ និង និស្សិតកីឡាគ្នាទៅវិញទៅមក ក៏ដូចជាការផ្លាស់ប្ដូររវាងក្រុមកីឡា និង ការប្រកួត ព្រមទាំងអាហារូបករណ៍ និងឯកសារក្នុងវិស័យកីឡា ការអប់រំ បណ្ដុះបណ្ដាល លើវិទ្យាសាស្ត្រកីឡារួមទាំងការស្រាវជ្រាវលើវិស័យកីឡាទៅវិញទៅមកផងដែរ ។ គួរបញ្ជាក់ថា កន្លងមកសាកលវិទ្យាល័យ Bac Ninh តែងតែជួយផ្ដល់កន្លែងស្នាក់នៅហ្វឹកហាត់ ហូបចុកដល់អត្តពលិកកម្ពុជានៅរាល់ពេលដែលមានសំណូមពរពីភាគីកម្ពុជា ។

14409676_906216959482521_9219810661118700544_o

ឯកឧត្តមអ៊ុក សិទ្ធិជាតិបានបញ្ជាក់ប្រាប់អ្នកកាសែតថានេះជាផលចំណេញថ្មីមួយទៀតសម្រាប់កម្ពុជាលើវិស័យកីឡា ដោយហេតុថា សាកលវិទ្យាល័យ Bac Ninh ជាសាកលវិទ្យាល័យកីឡាដ៏ធំមួយដែលយើងតែងតែពឹងពាក់កន្លងមកហើយពេលនេះយើងកំពុងតែរៀបចំសាលាមធ្យមសិក្សាអប់រំកាយ និង កីឡារបស់យើងឲ្យដល់កម្រិតបរិញ្ញាបត្រផង ដើម្បីអាចឱ្យធនធានមនុស្សរបស់យើងអាចយកទៅបណ្ដុះបណ្ដាលនៅទីនោះបាន ៕

14379876_906217139482503_5166783205504453518_o

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ