ព្រឹត្តិការណ៍ TV5 Boxing Knock-Out នឹងចាប់ផ្ដើមជុំទី៣ នៅសប្តាហ៍នេះហើយ!

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា នេះព្រឹត្តិការណ៍ TV5 Boxing Knock-Out ជុំទី៣ នឹងចាប់ផ្ដើមហើយដោយមានអ្នកប្រដាល់ចំនួន ៨ រូបត្រូវប្រកួតគ្នា ពោលគឺយ៉ុន ដារ័ត្ន មកពីក្លិបតាឡីដំរីមានរិទ្ធ, ស្រៀង ទិតធិ មកពីក្លិបសម្បត្តិគុនខ្មែរ, ម៉ន វន្នី មកពីក្លិបការិយាល័យទី ៥កងទ័ពជើងគោក, នឹម ណន មកពីក្លិបទ័ពឆ័ត្រយោង៩១១, មាឃ សុវណ្ណារ៉ា មកពីក្លិបខេត្តរតនគីរី, លីន វិបុល មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ និង ប៊ុន សុធា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ។ នេះជាការប្រកួតដើម្បីជម្រុះ ៤នាក់ចេញទៀតដើម្បីទុក ៤នាក់ដែលឈ្នះឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត ។

yon-darath-vs-sreang-tithy

សម្រាប់ថ្ងៃទី២៥ ខែកញ្ញា នឹងមានការប្រកួតចំនួន ២ គូគឺយ៉ុន ដារ័ត្ន ប្រកួតជាមួយស្រៀង ទិតធិ  ដែលអ្នកទាំងពីរគឺសុទ្ធតែខ្លាំងដូចគ្នា។ កាលជុំទី១ ដែលមាន ៣២នាក់នោះ ដារ័ត្ន បានផ្ដួលកំពែង ខ្មៅ មកពីក្លិបក្រសួងកសិកម្ម នៅទឹកទី ២ ហើយនៅជុំទី ២ដារ័ត្ន បានឈ្នះ ឆន ចន្នី មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដោយពិន្ទុ ។ ចំពោះស្រៀង ទិតធិ វិញនៅជុំទី១ គេប្រកួតឈ្នះ នួន សុជាតិ មកពីក្លិបកុលបុត្រគុនខ្មែរដោយពិន្ទុហើយនៅជុំទី២ គឺបានឈ្នះ ផាត សូដា មកពីក្លិបអេភូថងកីឡាដោយពិន្ទុដែរ ។

chun-panha-vs-moan-vanny

 

មួយគូទៀតនោះគឺ ឈុន បញ្ញា មកពីក្លិបរ៉ាហាប់ស្វាយប៉ាកត្រូវប្រកួតជាមួយអ្នកប្រដាល់ចិត្តធំ ម៉ន វន្នី របស់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ។ កាលជុំទី ១ បញ្ញា បានប្រកួតឈ្នះចៅ រស់ មកពីក្លិបសុភានូមានជ័យដោយពិន្ទុ ហើយនៅជុំទី២ បានប្រកួតឈ្នះ ហេង ពន្លឺ របស់ក្លិបព្រៃទទឹងកីឡាដោយពិន្ទុដែរ ។ ចំពោះម៉ន វន្នី វិញនៅជុំទី១ គេបានឈ្នះ រៀវ ចំណាប់ មកពីក្លិបកងយោធពលខេមរភូមិន្ទដោយពិន្ទុ និង ជុំទី ២ បានបន្តឈ្នះ រិទ្ធ ប្រាក់ប៊ិន មកពីក្លិបកងពលតូចលេខ ៧០ដោយពិន្ទុដែរ៕

ដូច្នេះចាំមើលថា តើកីឡាកររូបណាខ្លះដែលនឹងមានសមត្ថភាពក្នុងការដណ្តើមជ័យជម្នះឆ្លងកាត់វគ្គទី៣ នេះបាន?

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ