La Liga: Barcelona ទទួល Atletico Madrid ខណៈ Real Madrid ជួប Villarreal យប់នេះ

លីកកំពូលនៃប្រទេស អេស្ប៉ាញ ឬ La Liga នៅយប់នេះនឹងបន្តការប្រកួតដោយក្នុងនោះមានការប្រកួតធំពីរដែលជាការប្រកួតរវាងក្លឹប Barcelona ជួបប្រកួតជាមួយក្លឹប Atletico Madrid ខណៈក្លឹប Real Madrid ទទួលភ្ញៀវ Villarreal ក្នុងការប្រកួតយប់នេះ។

សម្រាប់ការប្រកួតគូរដំបូងគឺជាការប្រកួតរវាងក្លឹប Real Madrid នឹងត្រូវបើកកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវ Villarreal វេលាម៉ោង ១ រំលងអធ្រាត្រយប់នេះ។

ការប្រកួតនេះផងដែរគឺជាការប្រកួតសំខាន់របស់ក្លឹប Real Madrid ដោយក្លឹបនេះត្រូវការឈ្នះដើម្បីយក ៣ ពិន្ទុផង និងបំបែកកំណត់ត្រាឈ្នះ ១៧ ជាប់គ្នាទៀតផង។ នៅរាត្រីនេះផងដែរក្លឹប Real Madrid នឹងអវត្តមានកីឡាករសំខាន់ៗមួយចំនួនដែលក្នុងនោះរួមមាន៖ Pepe, Casemiro, Modric និងអ្នកចាំទី Keylor Navas ដោយសាររបួសខណៈក្លឹប Villarreal ក៏អវត្តមានកីឡាករមួយចំនួន⁣⁣ Roberto Soldado និង Cédric Bakambu។

 

21-09-2016-01

ចំណែកឯការប្រកួតទី២ គឺជាការប្រកួតរវាងក្លឹប Barcelona នឹងបើកកីឡដ្ឋាន Camp Nou ទទួលក្លឹប Atletico Madrid នៅវេលាម៉ោង ៣ រំលងអធ្រាត្រ។ ការប្រកួតនេះសំខាន់រវាងក្រុមទាំងពីរដោយសុទ្ធតែត្រូវការឈ្នះដូចគ្នាដើម្បីរក្សាគន្លាតពិន្ទុក្នុងការប្រកួតប្រជែងដំណែងជើងឯកនារដូវកាលនេះ។

នៅយប់នេះក្លឹប Barcelona គឺគ្មានកីឡាកររបួសនោះទេពោលគឹមានកីឡាករពេញតែម្តង ស្របពេលដែលក្លឹប Atletico Madrid នឹងអវត្តមានកីឡាករចំនួន ៣ រូបក្នុងនោះរួមមាន Miguel Angel Moya, Alessio Cerci និងកីឡាករ Tiago៕

21-09-2016

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ