គោព្រៃកម្ពុជា ចេញទៅបោះជំរុំហ្វឹកហាត់នៅ សិង្ហបុរី ត្រៀម AFF Suzuki Cup នៅព្រឹកនេះ

ភ្នំពេញ៖ ក្រុមគោព្រៃកម្ពុជាដឹកនាំដោយលោក Lee Tae Hoon បានធ្វើដំណើរចេញទៅបោះជំរុំហ្វឹកហាត់រយៈពេល ១០ ថ្ងៃនៅប្រទេសសិង្ហបុរី នៅព្រឹកនេះ ដោយការហ្វឹកហាត់នឹងចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាពាក់កណ្ដាលខែក្រោយនេះ។

14393802_892454864219801_382418816_o

ក្នុងដំណើរទៅបោះជំរុំនៅប្រទេសសិង្ហបុរី នេះដែរ លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការក្រុមគោព្រៃកម្ពុជានេះ ធ្លាប់បានឲ្យដឹងថា អំឡុងពេលនៃការប្រមូលផ្ដុំនៅសិង្ហបុរីនោះកម្ពុជានឹងមានការប្រកួតកម្ដៅសាច់ ៣ ប្រកួតជាមួយក្រុមម្ចាស់ផ្ទះ ហើយក្រោយចប់បេសកកម្មបោះជំរុំហាត់នៅក្រៅប្រទេសក្រុមគោព្រៃកម្ពុជា ត្រូវបើកទ្វារទទួលក្រុមហុងកុង វិញម្ដងនៅថ្ងៃទី០៦ ខែតុលា មុននឹងជួបក្រុមជម្រើសជាតិស្រីលង្ការ នៅថ្ងៃទី ៩ ខែតុលា ដើម្បីដកស្រង់បទពិសោធន៍មុននឹងធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ចាប់ពីថ្ងៃទី១៥ ដល់ខែទី២១ ខែតុលា តែម្ដង៕

14446368_892454824219805_168790586_o

14375160_892454850886469_1723132822_o

 

14393845_892454847553136_717430115_o

14423746_892454817553139_298423620_o

14446315_892454867553134_1526718680_o

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ