Shanghai Masters: កីឡាករ Ronnie O’Sullivan តាមពីក្រោយយកឈ្នះកីឡាករ Liang Wenbo

កីឡាករ Ronnie O’Sullivan តាមពីក្រោយ 4-1 ដើម្បីយកឈ្នះកីឡាករសញ្ជាតិ ចិន Liang Wenbo នៅក្នុងការប្រកួតជុំដំបូង Shanghai Masters ដែលជាការប្រកួតដំបូងរបស់កីឡាកររូបនេះក្នុងរយៈពេល ៥ ខែ។

កីឡាករ O’Sullivan ដែលជាជើងឯក world champion ៥ សម័យ បានយកឈ្នះក្នុងលទ្ធផល 5-4 ដែលកីឡាកររូបនេះធ្លាប់ធ្វើបានដូច្នេះកាលីពការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០០៩។

កីឡាករវ័យ ៤០ ឆ្នាំរូបនេះមិនបានចូលរួមប្រកួត World Tour តាំងពីចាញ់កីឡាករ Barry Hawkins នៅខែមេសារកន្លងទៅក្នុងការប្រកួត World Championship។

គួរបញ្ជាក់ផងដែរថា កីឡាករការពារដំណែងជើងឯក Kyren Wilson ត្រូវបានធ្លាក់ចេញពីការប្រកួតដោយចាញ់ក្នុងលទ្ធផល 5-2 ដោយកីឡាករ Michael Holt ដែលត្រូវជួបកីឡាករ O’Sullivan នៅក្នុងជុំទី២៕

screen-shot-2016-09-21-at-10-12-17-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ