កីឡាករ Chris Ashton ត្រូវពិន័យ ១៣ សប្តាហ៍ដោយសារការខាំគូប្រកួត

កីឡាកររបស់ក្រុម Saracens និងក្រុមអង់គ្លេស Chris Ashton ត្រូវបានពិន័យរយៈពេល ១៣ សប្តាហ៍បន្ទាប់ពីត្រូវបានពិន័យក្រោយខាំកីឡាកររបស់ក្រុម Northampton កីឡាករ Alex Waller។ បន្ទាប់ពីកាត់ក្តីធ្វើឡើងអស់រយៈពេល ៦ ម៉ោងរួចមក គណៈកម្មធិការបានសម្រេចចោទប្រកាន់កីឡាករ Ashton នឹងត្រូវទទួលពិន័យក្រោយខាំកីឡាករ Waller ក្នុងការប្រកួតបាល់ឱបដោយក្រុម Saracens យកឈ្នះក្នុងលទ្ធផល 27-12 នាការប្រកួត Premiership victory នៅ Allianz Park។ ដូច្នេះកីឡាករវ័យ ២៩ ឆ្នាំរូបនេះនឹងអាចចូលលេងវិញបាននៅថ្ងៃទី១៩ ខែធ្នូ ខាងមុខ។ គួររំលឹកថា កីឡាករ Ashton ក៏ធ្លាប់ត្រូវបានពិន័យរយៈពេល ១០ សប្តាហ៍ម្តងហើយដោយសារអាកប្បកិរិយាមិនសមរម្យនាពេលកន្លងមក៕

screen-shot-2016-09-21-at-9-35-57-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ