ក្លឹប Valencia បណ្តេញអ្នកចាត់ការទូទៅលោក Pako Ayestaran ក្រោយទទួលលទ្ធផលមិនល្អ

ក្លឹប Valencia បានសម្រេចចិត្តបណ្តេញលោក Pako Ayestaran ដែលជាគ្រូបង្គោលក្លឹបក្រោយក្លឹបទទួលបានលត្ធផលមិនល្អពោលគឹចាញ់ ៤ ប្រកួតដំបូងនារដូវកាលនេះក្នុងការប្រកួត  La Liga having។

លោក Ayestaran វ័យ ៥៣ ឆ្នាំដែលបានចូលរួមជំនួសលោក Gary Neville កាលពីខែមិនាកន្លងទៅ ប៉ុន្តែក្លឹបនៅអេស្ប៉ាញនេះទទួលបរាជ័យ ៨ ប្រកួតក្នុងការប្រកួត ១២ ប្រកួតក្រោមការដឹកនាំរបស់លោក។

ប្រកួតចុងក្រោយរបស់អ្នកចាត់ការទូទៅរូបនេះគឺនៅក្នុងការប្រកួតដែលចាញ់ក្លឹប Athletic Bilbao ២-១កាលពីថ្ងៃអាទិត្យកន្លងទៅ។ ដូចនេះលោក Salvador Gonzalez Marco, ដែលគេតែងតែស្គាល់ថា ‘Voro’ នឹងចូលកាន់ដំណែងជំនួសក្នុងនាមជា caretaker ជាលើកទី៤។

គួរបញ្ជាក់ផងដែរថា លោក Ayestaran ធ្លាប់ជាជំនួយការអ្នកចាត់ការទូទៅក្លឹប Newcastle ក្រោមការដឹកនាំរបស់លោក Rafael Benitez ផងដែរ៕

screen-shot-2016-09-21-at-9-14-28-am

អត្ថបទ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ