តើកីឡាឆ្នេរខ្សាច់អាសុីត្រូវបានបង្កើតឡើងនៅតាំងពីពេលណា?

ភ្នំពេញ៖ កម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនី នៃកីឡាចំនួន ៥ប្រភេទដើម្បីទៅចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាសុីលើកទី៥ (The 5th Asian Beach Games) នាប្រទេសវៀតណាមនៅចុងខែកញ្ញាខាងមុខនេះ។ ការប្រកួតនេះក៏ជាកម្មវិធីមួយដែលស្ថិតនៅក្នុងកាលវិភាគប្រកួតនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ បន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកពិភពលោកបានបញ្ចប់កាលពីពេលថ្មីៗកន្លងទៅ។ នៅក្នុងការប្រកួតនាទីក្រុងដាណំាង ប្រទេសវៀតណាមដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ខាងមុខ ព្រះរាជាណាចក្រកម្ពុជានឹងមានអត្តពលិកលើកីឡា ៥ប្រភេទរួមមាន៖ បាល់ទះឆ្នេរខ្សាច់, វ៉ូវីណាម, ចំបាប់, ប៉េតង់ និងកីឡាយុទ្ធគុនប្រពៃណី (ល្បុក្កតោ) ។

14329936_905547882882762_36294693934387626_n

សូមបញ្ជាក់ថា ការប្រកួតកីឡាឆ្នេរខ្សាច់អាសុី ឬ Asian Beach Games គឺជាព្រឹត្តិការណ៍កីឡាដ៏ធំមួយប្រចាំតំបន់អាសុីដែលត្រូវបានធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង និងត្រូវបានបង្កើតឡើងជាលើកដំបូងដោយក្រុមប្រឹក្សាអូឡាំពិកទ្វីបអាសុីនាឆ្នាំ២០០៨ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេសុីដោយមានការចូលរួមពីប្រទេសចំនួន ៤១។ មិនត្រឹមតែប៉ុណ្ណោះ តាមការរំពឹងទុកការប្រកួតកីឡាឆ្នេរខ្សាច់ពិភពលោក (World Beach Games) គ្រោងនឹងបង្កើតឲ្យមានជាលើកដំបូងនៅឆ្នាំ២០១៩ ខាងមុខនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិគ ហើយប្រភេទកីឡាដែលដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់នេះភាគច្រើនមិនមែនជាប្រភេទកីឡាអូឡាំពិកនោះទេ ។

14332918_905546736216210_6757057690491351955_n

ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា កីឡាលើខ្សាច់នេះប្រទេសណាក៏ចង់ធ្វើជាម្ចាស់ផ្ទះដែរ ហើយការបញ្ជូនអត្តពលិកទៅចូលរួមប្រកួតក៏ច្រើនដែរ ព្រោះវាជាព្រឹត្តិការណ៍មួយដែលម្ចាស់ផ្ទះមានឱកាសបង្អួតឆ្នេរខ្សាច់របស់ខ្លួនដល់ប្រទេសដែលចូលរួម និងបង្ហាញពីវប្បធម៌របស់ខ្លួននៅក្នុងដើម្បីទាក់ទាញទេសចរណ៍ជាពិសេសសម្រាប់អ្នកដែលត្រូវការមកលម្ហែនៅតំបន់មាត់សមុទ្រតែម្ដង ។

1-2

ដោយឡែកសម្រាប់ការប្រកួតលើកទី៥ នេះនឹងមានការចូលរួមពីសំណាក់អត្តពលិកនានាមកពីប្រទេសចំនួន ៤៥ ដោយត្រូវប្រកួតគ្នាលើកីឡា ២២ ប្រភេទ។ គិតមកទល់ពេលនេះប្រទេសថៃកំពុងឈរលេខ១ ក្នុងនាមជាប្រទេសដែលទទួលបានមេដាយច្រើនជាងគេ (២២៧) ហើយតាមពីក្រោយដោយប្រទេសចិន (១៣០) និងប្រទេសឥណ្ឌូនេសុី (១០៦) ចំណែកប្រទេសកម្ពុជាទើបតែទទួលបានមេដាយសំរឹទ្ធតែមួយគត់កាលពីឆ្នាំ២០១៤ ដែលរកបានដោយកីឡាការិនីចំបាប់ នី សំណាង ក្នងការប្រកួតនៅភូកេតប្រទេសថៃ៕

5b1b6fdb-aedc-43e2-9965-5d4b520551d4

អត្ថបទ៖ វ៉ាន្នី

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ