កាលវិភាគប្រកួតលីកកំពូល⁣⁣⁣ ៤ ⁣នៅអឺរ៉ុបសម្រាប់យប់នេះ

ក្រោយការប្រកួតនៅចុងសប្តាហ៍នេះទើបបានបញ្ចប់ យប់នេះលីកកំពូល ៤ នៅទ្វីបអឺរ៉ុបធ្វើការប្រកួតពាក់កណ្តាលសប្តាហ៍ដែលក្នុងនោះមានការប្រកួត Bundesliga, Serie A, La Liga និងការប្រកួត Ligue 1។

សម្រាប់ការប្រកួតនៅ German Bundesliga យប់នេះមានជំនួបដ៏ធំមួយគឺជាការប្រកួតរវាងក្លឹប Wolfsburg នឹងត្រូវទទួលក្រុមភ្ញៀវ Dortmund នៅវេលាម៉ោង ១ រំលងអធ្រាត្រយប់នេះ។ ក្រៅពីនេះនៅមានការប្រកួតជាច្រើនទៀតដូចជាការប្រកួតរបស់ក្លឹប Freiburg ជួបជាមួយក្រុម Hamburg ជាដើម។ ចំណែកឯជើងឯករដូវកាលមុនក្លឹប Bayern Munich វិញនៅធ្វើការប្រកួតនៅយប់ស្អែកក្នុងជំនួបជាមួយក្លឹប Hertha Berlin។ ខាងក្រោមជាកាលវិភាគប្រកួតទាំងស្រុងសម្រាប់យប់នេះ និងយប់ស្អែក។

week-4

ការប្រកួតលីកកំពូលនៃប្រទេស អ៊ីតាលី ឬ Italian Serie A នៅយប់នេះក៏មានការប្រកួតពាក់កណ្តាលសប្តាហ៍ផងដែរដែលក្នុងនោះសម្រាប់យប់នេះមានការប្រកួតពីរគូរពោលគឹក្លឹប AC Milan នឹងត្រូវជួបប្រកួតជាមួយក្លឹប Lazio ខណៈក្លឹប Bologna ជួបជាមួយក្លឹប Sampdoria ផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតទាំងស្រុងសម្រាប់យប់នេះ និងយប់ស្អែក។

week-5

លីកកំពូលបន្ទាប់ដែលមានការប្រកួតនៅយប់នេះគឹលីកកំពូលនៃប្រទេស អេស្ប៉ាញ La Liga ដោយយប់នេះមានការប្រកួតចំនួនពីរគូរដូចគ្នាពោលគឹក្លឹប Malaga ទទួលក្លឹប Eibar  បន្ទាប់មកក្លឹប⁣⁣⁣ Sevilla ជួបប្រកួតជាមួយក្លឹប Real Betis។ ការប្រកួតផ្សេងទៀតនឹងធ្វើឡើងនៅយប់ស្អែកនេះ។ ខាងក្រោមជាកាលវិភាគប្រកួតទាំងស្រុងសម្រាប់យប់នេះ និងយប់ស្អែក។

week-5-2

រីឯការប្រកួត Ligue 1 របស់ប្រទេសបារាំងយប់នេះក៏មានការប្រកួតផងដែរ។ ក្នុងនោះក្លឹប Lille ទទួលក្រុមភ្ញៀវ Toulouse នៅវេលាម៉ោង ២៤:០០ យប់ខណៈក្លឹបការពារដំណែងជើងឯក PSG នឹងត្រូវជួបប្រកួតជាមួយក្លឹប Dijon នៅវេលាម៉ោង ២ រំលងអធ្រាត្រនេះ។ ខាងក្រោមជាកាលវិភាគប្រកួតទាំងស្រុងសម្រាប់យប់នេះ និងយប់ស្អែក៕

week-6

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ